Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ បន្ត​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​ការពារ​សុវត្ថិភាព​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត បាន​ចុះ​ពង្រឹង​ការអប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកធ្វើដំណើរ​តាម​ម៉ូតូ អំពី​សារៈសំខាន់ នៃ​ការ​ពាក់មួក​ការពារ​សុវត្ថិភាព​បាន​ទៀងទាត់​។

​លោក ឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ ទទួល​ផែន​សណ្ដាប់ធ្នាប់ បានឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ដឹងថា នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៧ លើផ្លូវ​វិថី​ឯករាជ្យ ត្រង់ចំណុច មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតនៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ចំនួន ១៥​នាក់ ដើម្បី​ចូលរួម​សហការ​ក្នុង​កម្ម​ពិធី​ចែក​មួកសុវត្ថិភាព​ចំនួន ១០០​មួក និង ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ជូន​ប្រជាពលរដ្ឋ​អ្នកបើកបរ និង​អ្នករួមដំណើរ​តាម​ទោចក្រយានយន្ត សរុប​ចំនួន ១០០​នាក់​។​


​លោក​បន្តថា ការចុះ​អប់រំ​ច្បាប់​ចរាចរណ៍​នេះ លោកស្រី មីន មាណ​វី រដ្ឋលេខាធិការ​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក៏​បាន​បង្ហាញ​វត្តមាន ក្នុង​ពិធី​ចុះ​អប់រំ​ផ្សព្វផ្សាយ ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​ការពារ​សុវត្ថិភាព ជូន​ដល់​អ្នកធ្វើដំណើរ​តាម​ផ្លូវ​សាធារណៈ​នេះ​ដែរ​។

​លោក​ឧត្តមសេនីយ៍ត្រី អ៊ី សុខា បញ្ជាក់ថា សមាសភាព​ចូលរួម ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួក​ការពារ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ធ្វើដំណើរ​តាម​ម៉ូតូ មាន​ទីតាំង​នៅ​ទល់មុខ​មន្ទីរពេទ្យបង្អែក ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ រួមមាន​៖ មន្ត្រី​អគ្គនាយករង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​។ ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។ លោក ណុប ហេង ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​។ លោក អ៊ី សុខ​ឡេង អភិបាល ក្រុងព្រះសីហនុ ព្រមទាំង​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​មួយចំនួន​ទៀត នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចូលរួម​។​

​ឆ្លៀត​ឱកាស​នោះ លោក អ៊ី សុខា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ ទាំង​មធ្យោបាយ​រថយន្ត និង​ម៉ូតូ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ជាប្រចាំ ទោះ​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែបណា​ក្តី ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង និង​ក្រុមគ្រួសារ​នី​មួយៗ បង្កដោយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ថ្ងៃ​អនាគត​។

​លោក​សង្កត់ធ្ងន់​ថា ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​នៅ​ទូទាំង​ប្រទេស​កម្ពុជា អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ​ទាំងអស់ ដាច់ខាត​ត្រូវតែ​ពាក់មួក​ការពារ​សុវត្ថិភាព ឲ្យបាន​ជាប្រចាំ ហើយ​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ ត្រូវតែ​ពាក់​ខ្សែក្រវ៉ាត់​ការពារ​សុវត្ថិភាព ឲ្យបាន​គ្រប់​គ្នា និង​ជា​ប្រចាំ មិន​ថា​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ​នោះទេ​៕ ដែន សីមា

spot_img
×