Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាព​ប្រឆាំង​អំពើពុករលួយ អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ចូលរួម​សិក្ខាសាលា “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​”

spot_img

រាជធានី​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​បព​) ជូនដំណឹង​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ឲ្យបាន​ជ្រាបថា អ​បព នឹង​រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​” រយៈពេល ១​ថ្ងៃ (​មាន​អាហារ​ថ្ងៃត្រង់​) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ ចាប់ពី​ម៉ោង ៨ និង​៣០​នាទី ព្រឹក នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​សិក្ខាសាលា​នេះ អ​បព នឹង​ទទួល​ចុះ​ឈ្មោះ​អ្នកសារព័ត៌មាន ដែល​មាន​បំណង​ចូលរួម (​រួម​ទាំង​សារព័ត៌មាន នៅក្នុង​អង្គភាព ដែល​ក្រសួង​ព័ត៌មាន​បាន​លុបឈ្មោះ​) ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៧ វេលា​ម៉ោង ៥​ល្ងាច នៅ​អង្គភាព អ​បព ដោយផ្ទាល់ ឬ​តាមរយៈ​ទូរស័ព្ទ​ដូចខាងក្រោម​៖

  • ​លោក ឡឹ​ក ពុំ​បូរិន ០៩៣ ៨២ ៣២ ៨៥
  • ​កញ្ញា អ៊ឹង សៀក​អៀង ០៨៩ ៨០ ៩៣ ៤៥
  • ​កញ្ញា ឡូ​វ សុខ​លាង ០៧០ ៨៥ ៩៥ ០៧
  • ​កញ្ញា ហុង ស្រី​វេត ០៨៨ ៨៩៨ ២៨២៧
  • ​កញ្ញា អ៊ុ ផា​ណុង ០៨៦ ៨៣ ២២ ៧០
  • ​កញ្ញា ស្រី បុប្ផា ០១៧ ៥១៦ ០០៧​។​

​បន្ថែម​លើ​នេះ ឯកឧត្តម​ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឬ (​អ​បព​) បាន​ប្រកាស​ជូនដំណឹង​បន្ថែម​តាម​គ្រុប whats App​របស់​ក្រុម​អ្នកសារព័ត៌មាន ប្រចាំ​ខេត្ត​ព្រះសីហនុ និង​បណ្តាញ​ផ្សព្វផ្សាយ​នានា ដោយ​ប្រកាស​ដល់​អ្នកសារព័ត៌មាន​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ ឲ្យ​អញ្ជើញ​ទៅ​ចុះ​ឈ្មោះ​ចូលរួម​សិក្ខាសាលា​ក្រោម​ប្រធានបទ “​អ្នកសារព័ត៌មាន និង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​” ឲ្យបាន​ច្រើន​កុះករ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៧ កុំបី​ខកខាន​ឡើយ​៕ ដែន សីមា

spot_img
×