Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រាជរដ្ឋាភិបាល ដាក់​ផែនការ ដើម្បី​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤

​ភ្នំពេញ ​៖ ​ដោយ​និន្នាការ​នាំ​ការផលិត ការ​ចរាចរ និង​ការជួញដូរ​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់ និង​លើ​ពិភពលោក​ នៅតែ​មាន​កំណើន និង​នៅ​ជះ​ឥទ្ធិពល​ប្រកបដោយ​គ្រោះថ្នាក់​ដល់​កម្ពុជា ជា​ពិសេស​ការលេចចេញ​នូវ​រូបភាព និង​ទ្រង់ទ្រាយ​ថ្មីៗ​ ​នៃ​ការ​លួច​នាំ​ចូល​សារធាតុ​ញៀន​មក​កម្ពុជា ដូចជា​កំណើន​នាំ​ការនាំ​ចូល​តាម​ព្រលានយន្តហោះ និង​តាម​បញ្ញើ​ប្រៃសណីយ៍​ ​ដែល​សកម្មភាព​នេះ​ទាមទារ ឲ្យមាន​វិធានការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ឲ្យ​កាន់តែ​សកម្ម និង​ក្រៅ​គគុក​បន្ថែមទៀត ។​ ​ស្ថិត​ក្នុង​បរិបទ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា​ ​បាន​ដាក់ចេញ​នូវ​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​៤ រយៈពេល​១​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១ ខែ​មករា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ​ ​ឆ្នាំ​២០១៩​។​

​បើ​តាម​សារលិខិត​កំណត់​ផែនការ​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៩ សម្ដេចេ​ត​ជោ ហ៊ុន សែន​ ​បាន​បែងចែក​ចាត់កា​រងារ​អនុវត្ត​ផង​ដែរ រួមមាន​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ​ ​ជា​ប្រធាន យុទ្ធនាការ និង​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​ជា​អនុប្រធាន​យុទ្ធនាការ​។​

​វិធានការ​គន្លឹះ​ទាំង 5 ដែល​ជា​ផែនទី​បង្ហាញផ្លូវ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ដំណើរការ​យ៉ាង​សកម្ម​​ជា​ពិសេស​ការអនុវត្ត​វិធានការ​ច្បាប់ ទទួលបាន​លទ្ធផល​ខ្ពស់ ដោយ​សមត្ថកិច្ច​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​យ៉ាង​ក្តៅគគុក​ ​បង្ក្រាប​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​ចំនួន 8002 ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន 16216 នាក់​ ​និង​សារធាតុ​ញៀន​ចាប់យក​គ្រប់​ប្រភេទ​សរុប 536,36 គីឡូក្រាម រួម​ទាំង​មធ្យោបាយ​សម្ភារៈ វត្ថុតាង​មួយ​ចំនួន ក្នុង​នោះ​សមត្ថកិច្ច​ បាន​បង្ក្រាប​ចាប់ខ្លួន​មេខ្លោង និង​កាត់ផ្តាច់​ខ្សែរយៈ​បណ្តាញ​ជូ​ញ​ដូរ​គ្រឿងញៀន​ធំៗ ចំនួន 47 ករណី ដោយ​បាន​ចាប់ខ្លួន​មនុស្ស​ចំនួន​ 83​ នាក់ យក​មក​ផ្ដន្ទាទោស​តាមច្បាប់ ។ ដោយឡែក​តាមរយៈ​កិច្ចប្រតិបត្តិការ វាយឆ្មក់​ដក​ពិសោធន៍ ការអនុវត្ត​វិធានការ​រដ្ឋបាល​ ​និង​វិធានការ​ច្បាប់ តាម​ទីតាំង​សប្បាយដ្ឋាន នៅ​គោលដៅ​អាទិភាព​មួយ​ចំនួន រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​សៀមរាប​ បាន​ផ្ដល់​ពិសោធន៍​ដ៏​ល្អ ក្នុង​ប្រតិបត្តិការ​បង្រួម​ទីផ្សារ​ជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​ប្រទេស​ ​ហើយក៏​ជា​សក្ខីកម្ម ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង​អនុវត្ត​ច្បាប់ ក្នុង​ការលើកកម្ពស់ ស្ថានភាព​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ទូទៅ នៅ​មូលដ្ឋាន​ភូមិ​ឃុំ ឲ្យ​កាន់តែ​ល្អប្រសើរ​ជាង​មុន​។ លទ្ធផល​នៃ​ការបង្ក្រាប​ខាងលើ​ ​បាន​ធ្វើ​ឲ្យ​បទល្មើស​ឧក្រិដ្ឋ​មួយចំនួន មាន​ការថយចុះ ដូចជា​អំពើ​ប្លន់ និង​ឃាតកម្ម ដែល​ស្ថានភាព​បែប​នេះ បាន​ជះឥទ្ធិពល​ជា​វិជ្ជមាន​​ដល់​បរិយាកាស​សន្តិសុខ សណ្ដាប់ធ្នាប់​ជាទូទៅ ជាពិសេស​ការបង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ​និង​ការ​បន្សាប​ព្យាបាល អ្នក​ប្រើប្រាស់​សារធាតុ​ញៀន បាន​កាត់បន្ថយ​ក្តីបារម្ភ​របស់​ប្រជាពលរដ្ឋ អំពី​បញ្ហា​សន្តិសុខ​សណ្ដាប់ធ្នាប់​ ​នៅក្នុង​មូលដ្ឋាន ក៏ដូចជា​ជួយ​ស្រោចស្រង់ អនាគត​យុវជន និង​បង្កើន​ភាពកក់ក្តៅ ដល់​អាណាព្យាបាល​ ​ឬ​ក្រុម​គ្រួសារ​របស់​ពួកគេ​ផង​ដែរ​ ៕ ​ដោយ ​៖​ កូឡាប​

​សូម​អាន​ខ្លឹមសារ​លម្អិត នៃ​លិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន ដែល​មាន​ទាំងស្រុង​នៅ​ខាងក្រោម​នេះ​៖​

 

spot_img
×