Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បទល្មើស​នាំ​ម៉ូតូ​សេរី​ទំនើប​គេចពន្ធ បាន​បន្ត​កើតមាន​អនាធិបតេយ្យ នា​ខេត្ត​ព្រះសីហនុ

spot_img

​ខេត្ត​ព្រះសីហនុ ៖ មន្ត្រី​គយ​ចល័ត បាន​សហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ព្រះសីហនុ បាន​បន្តសកម្មភាព​ចុះ​បង្ក្រាប​ម៉ូតូ​សេរី​ទំនើបៗ ដែល​ឈ្មួញ​នាំចូល​អត់​បង់ពន្ធ មក​ដាក់តាំង​លក់ នៅតាម​ហាង​លក់​ម៉ូតូ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ​។​

​កម្លាំង​កងរាជអាវុធហត្ថ ក្រុងព្រះសីហនុ ឲ្យ​ដឹងថា កាលពី​ម៉ោង​ប្រមាណ ១០ និង​៣០​នាទី ព្រឹក ថ្ងៃ​ពុធ ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ចំនួន ២​នាក់ បានរួម​សហការ ជាមួយ​កម្លាំង​គយ​ចល័ត ខេត្ត​ព្រះសីហនុ បាន​ចុះ​ត្រួតពិនិត្យ​ម៉ូតូ ដែល​ដាក់តាំង​លក់​ក្នុង​ហាង​យីហោ យក់ កក្កដា មាន​ទីតាំង​នៅមុខ​ផ្សារ​ចិន ម្តុំ​អូរ​១ ស្ថិត​ក្នុងភូមិ​១ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ ជា​លទ្ធផល បាន​រកឃើញ និង​ដកហូត​ម៉ូតូ អត់​បង់​ពន្ធអាករ​នាំចូល​ចំនួន ១៤​គ្រឿង យកទៅ​រក្សាទុក​នៅ​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ នោះ​រួមមាន​៖
១-​ម៉ូតូ​ម៉ាក ViSion ចំនួន ៤​គ្រឿង​-
២-​ម៉ូតូ​ម៉ាក AirBlade. ចំនួន ៦​គ្រឿង​-
៣-​ម៉ូតូ​ម៉ាក Zoomer ចំនួន ១​គ្រឿង​-
៤-​ម៉ូតូ​ម៉ាក Scopy ចំនួន​២​គ្រឿង​-
៥- ម៉ូតូ​ម៉ាក Honda Wave ចំនួន ១​គ្រឿង​។​

​មន្ត្រី​គយ និង​រដ្ឋាករ បាន​ឲ្យ​ដឹងថា ម៉ូតូ​អត់​បង់ពន្ធ​ចំនួន ១៤​គ្រឿង ត្រូវបាន​នាំយកទៅ​រក្សាទុក នៅ​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​អោយបាន​ធ្ងន់ធ្ងរ​។​

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​ឃ្លាំមើល​ផែនការ​អភិវឌ្ឍ សង្គម បានស្នើ​ដល់​មន្ត្រី​ថ្នាក់ជាតិ អោយជួយ​ពិនិត្យ​សកម្មភាព​ការងារ​មន្ត្រី​គយ និង​រដ្ឋាករ នា​ខេត្ត​ព្រះសីហនុ អោយ​បន្តសកម្មភាព អនុវត្ត​ការងារ​អោយបាន​ត្រឹមត្រូវ និង​ស្របតាម​ច្បាប់​៕ ដែន សីមា​

 

spot_img
×