ភ្នំពេញ : ក្រសួងសុខាភិបាលបានរកឃើញការកើនឡើងនៃករណីជំងឺពងបែកដៃជើងមាត់នៅលើកុមារអាយុក្រោម 5ឆ្នាំនិងករណីខ្លះមានសភាពធ្ងន់ធ្ងរដែលត្រូវសម្រាកនៅមន្ទីរពេទ្យកុមារដើម្បីសង្គ្រោះបន្ទាន់នៅក្នុងអំឡុងពេលនៃការកើនឡើងកម្ដៅ ។
លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមនប្រសាសន៍ថាគ្រប់គ្រប់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺពងបែកដៃជើងនិងមាត់នៅពេលដែលអាកាសធាតុក្តៅ ឡើងក្តៅ ខ្លាំងនេះតាមរយៈការរក្សាអនាម័យឱ្យបានល្អឧស្សាហ៍លាងដៃជាមួយសាប៊ូនិងទឹកឲ្យបានញឹកញាប់ទាំងកុមារនិងអ្នកថែទាំកុមារបើកុមារឬទារកមានសញ្ញាគ្រោះថ្នាក់ដូចជាសន្លឹមប្រកាច់ឬកន្ត្រាក់ដៃជើងឬរោគសញ្ញាផ្លូវដង្ហើមហត់ត្រូវប្រញាប់បញ្ជូនទៅមន្ទីរពេទ្យដែលនៅជិតបំផុតក្រសួងសុខាភិបាលសូមលើកទឹកចិត្តអោយសាធារណជនទូទៅអនុវត្តតាមដំបូន្មានសាមញ្ញសាមញ្ញដើម្បីការពារកុមារនិងក្រុមគ្រួសារនិងសូមជូនពរអ្នកទាំងអស់គ្នាជួបតែសុខភាពល្អ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលបានរកឃើញការកើនឡើងនៃករណីជំងឺពងបែកដៃជើងមាត់នៅលើកុមារអាយុក្រោម 5ឆ្នាំនិងករណីខ្លះមានសភាពធ្ងន់ធ្ងរដែលត្រូវសម្រាកនៅមន្ទីរពេទ្យកុមារដើម្បីសង្គ្រោះបន្ទាន់នៅក្នុងអំឡុងពេលនៃការកើនឡើងកម្ដៅនេះ។
បើតាមលោកវេជ្ជបណ្ឌិតបានលើកឡើងថាជំងឺពងបែកដៃជើងនិងមាត់គឺជាជំងឺឆ្លងប្រភេទកើតឡើងញឹកញាប់ចំពោះទារកនិងកុមារ។ វាបង្ករអោយមានរោគសញ្ញាគ្រុនក្តៅ មានដំបៅឈឺក្នុងមាត់និងមានពងកន្ទួលលើបាតដៃបាតជើងនិងកំប៉េះគូទ។ វាកើតមាននៅក្នុងប្រទេសជាច្រើនពេញទូទាំងពិភពលោកជំងឺពងបែកដៃជើងនិងមាត់ភាគច្រើនជាជំងឺស្រាលហើយអ្នកជំងឺស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី 7ថ្ងៃទៅ 10ថ្ងៃដោយពុំចាំបាច់មានការព្យាបាលហើយកម្រមានផលពិបាកណាស់អ្នកជំងឺត្រូវបរិភោគទឹកអោយបានច្រើនហើយអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅនិងថ្នាំបំបាត់ការឈឺចាប់ដែលបណ្តាលមកពីពងបែកក្នុងមាត់មិនត្រូវប្រើថ្នាំអាស្ពីរីនដើម្បីបញ្ចុះកម្ដៅ។
លោកវេជ្ជបណ្ឌិតបានលើកឡើងបន្តថាជាកម្រជំងឺពងបែកដៃជើងនិងមាត់អាចបង្កឱ្យមានផលវិបាកធ្ងន់ធ្ងរមួយចំនួនរួមមានរោគ សញ្ញាប្រព័ន្ធប្រសាទសន្លឹមប្រកាច់ឬកន្ដ្រាក់ដៃជើងនិងសញ្ញានិងរោគសញ្ញាផ្លូវដង្ហើមហត់អ្នកជំងឺដែលមានផលវិបាកធ្ងន់ធ្ងរត្រូវប្រញាប់ទៅមន្ទីរពេទ្យដែលនៅជិតបំផុត។ ជំងឺពងបែកដៃជើងនិងមាត់អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ដោយការ ប៉ះ ពាល់ផ្ទាល់ជាមួយនឹងវត្ថុនៃផ្លវដង្ហើមទឹកមាត់កំហាកនិងសំបោរទឹករងៃដែលចេញពីពងបែកលាមកហើយអ្នកជំងឺ។ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយហើយជំងឺពងបែកដៃជើងនិងមាត់មិនឆ្លងពីមនុស្សទៅក្សត្រឬពីសត្វមកមនុស្សឡើយ។
បងប្អូនអាចការពារបានការឆ្លងជំងឺនេះដោយការអនុវត្តអនាម័យនិងការយកកូនទៅពេទ្យទាន់ពេលប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ។អ្នកត្រូវលាងដៃកុមារឲ្យបានញឹកញាប់ជាមួយនឹងសាប៊ូឬជាមួយនឹងទឹកអាល់កុលជាពិសេសក្រោយប៉ះពងបែកឬដំបៅមុនពេលរៀបចំអាហារមុនពេលបរិភោគមុនបញ្ចុកចំណីដល់ទារកឬកុមារក្រោយប្រើប្រាស់បង្គន់អនាម័យនិងក្រោយប្ដូរទ្រនាប់គូថទារករួចជួតសម្អាតរាងកាយកុមារឆាន់លាងសម្អាតទៅនឹងរបស់ដែលប្រឡាក់ដោយទឹកនិងសាប៊ូជៀសវាងការប៉ះទង្គិចប៉ះពាល់ស្និទ្ធស្នាលថើបអោបប្រើប្រាស់សម្ភារៈសម្រាប់ហូបចុករួមគ្នាជាមួយកុមារដែលមានជំងឺពងបែកដៃជើងនិងមាត់អាចកាត់បន្ថយការឆ្លងផងដែរអាហារដែលមានជីជាតិច្រើននិងទឹកស្អាតដល់កុមារប្រើស្លាបព្រានឹងចានដាច់ដោយឡែកសម្រាប់កុមារនីមួយៗ៕ ដោយ : កូឡាប