ភ្នំពេញ ៖ “កម្មវិធីអប់រំបង្កើតហ្គេម គឺជាកម្មវិធីអប់រំនវានុវត្តន៍បច្ចកវិទ្យាបានអនុវត្តសាកល្បងកាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០ នាក់ជុំវិញពិភពលោក។
សម្រាប់ព្រះរាជាណាចក្រកម្ពុជា កម្មវិធីនេះបានផ្ដល់ផលជះជាវិជ្ជមានជា ច្រើនដល់សិស្សានុសិស្សតាមរយៈការសិក្សាផ្អែកលើគម្រោង ផ្ដល់ឱ្យសិស្សបង្កើននូវបំណិនសំខាន់ចាំបាច់ក្នុង ការបង្កើតថ្មី ការត្រិះរិះពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ដែលជា តម្រូវការចាំបាច់សម្រាប់បរិបទថ្មីនៃការអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ ដោយបានលើកកម្ពស់ការចូល រួមរបស់សិស្សស្រីលើការអប់រំស្នែម បច្ចេកវិទ្យា និងសហគ្រិនភាពផងដែរ។
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ នឹងរៀបចំការប្រកួតប្រជែង ថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា និង ពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សាលើការអប់រំស្ទែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារីឱ្យក្លាយជាអ្នកអភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេង
ហ្គេមទៅជាអ្នកបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់ សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




