ក្រុងសៀមរាប : ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា អញ្ជើញមកគោរពវិញ្ញាណក្ខន្ធ សពជនរងគ្រោះ ដែលបានទទួលមរណៈ ក្នុងករណី ឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោស កាលប៉ុន្មានថ្ងៃមុន។

នៅវេលាម៉ោង០៨និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៨នេះ នៅចំណុចក្រុមទី០៩ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម រួមដំណើរ ជាមួយ ក្រុមការងារស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជានិងសប្បុរសជនជប៉ុន ដោយមានវត្តមាន លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងនគរបាលខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន បានចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក ហ៊ឹម ចាន់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ រត់តាក់ស៊ី ដែលបានទទួលមរណៈ ក្នុងករណី បទឃាតកម្មនិងអំពើលួចមានស្ថានទម្ងន់ទោស (សម្លាប់ប្លន់យករថយន្ត) ដែលបង្ករឡើងដោយជនជាតិជប៉ុន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង០០នាទីកន្លងទៅ ត្រង់ចំណុច ខាងលិចជាប់ស្ថានីយ ថ្លឹងរថយន្តស្រុកពួក ស្ថិតនៅភូមិថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
ក្នុងនាម អធិការដ្ឋាននគរបាលក្រុងសៀមរាប យើងខ្ញុំសូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួង ដល់ដួង វិញ្ញាណក្ខន្ធ សូមបាន ដល់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ:កូឡាប


