ភ្នំពេញ: អគ្គលេខាធិការ ខេមរសហពន្ទ័កាយវប្បកម្មនិងជាកីឡាករជម្រើសជាតិ បានសុំប្រកាសលាលែងតំណែងពីសហពន្ធ័ មូលហេតុមកពីប្រធានសហពន្ធ័ គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួន ។
លោក តឹក ប៊ុនវី បានថ្លែងថា “ខ្ញុំបាទ តឹក ប៊ុនវី ជាអគ្គលេខាធិការ ខេមរសហពន្ទ័កាយវប្បកម្មនិងជាកីឡាករជំរើសជាតិម្នាក់ដែរ សុំប្រកាសលាលែងពីសហពន្ធ័ចាប់ពីពេលនេះតទៅ មូលហេតុមកពីប្រធានសហពន្ធ័គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួនគិតតែពីចំណេញខ្លួនរបស់គាត់ផ្ទាល់ ព្រោះរយះពេល៣ឆ្នាំមកហើយដែលសហពន្ធ័ត្រូវ បានទទួលស្គាល់ដោយក្រសួងអប់រំយុវជននិងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា ហើយខ្ញុំបាទជាកីឡាទទួលបានមេដាយមាសអាស៊ីអាគ្នេយ៏មុនគេនៅឆ្នាំ2016 និងមេដាយសំរឹទ្ធពិភពលោកនៅឆ្នាំ2016 ផងដែរ កាលនោះដោយអាណិតដល់បងប្អូនកីឡាករដូចគ្នាដែលចេញទៅប្រកួតម្តងៗមិនមានប្រាក់ចេញទៅប្រកួត សុខចឹត្តកាត់ប្រាក់រង្វាន់ខ្លួនអែងផ្ទាល់ចំនួន20%ដើម្បីដាក់ចូលក្នុងសហពន្ធ័សំរាប់ទុកអោយកីឡាករក្រោយៗ ចេញទៅប្រកួតលក្ខណៈអន្តរជាតិតទៀត ចំណែកឯលោកប្រធានរកបានពីក្រៅប្រទេសរឺក្នុងប្រទេសគាត់មិនដែលយកមកដាក់ក្នុងសហពន្ធ័ទេ គាត់គិតតែយកចំណេញលើកីឡាករទាំងអស់និយាយរួមគាត់យកកីឡាករធ្វើជាមុខជំនួញរបស់គាត់ដើម្បីដើរសុំលុយគេ តែបានលុយមិនដែលយកមកអោយកីឡាករទេ”៕ ដោយ ៖ កូឡាប