Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឃួង ស្រេង ផ្ដល់ភាពកក់ក្ដៅ ដល់កម្មកររោងចក្រ តាមការសន្យា

ភ្នំពេញ៖ លោក ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ ត្រូវចុះទៅដល់កន្លែង ស្នាក់នៅរបស់កម្មករ កម្មការិនី ដើម្បីពិនិត្យមើលពីតម្រូវការជាក់ស្តែងដូចជា ទឹក ភ្លើង និងសំរាមជាដើម។ការណែនាំបែបនេះរបស់ លោក ឃួង ស្រេង បានធ្វើឡើង ក្នុងឱកាសដែល លោក ចុះជួបសំណេះសំណាលជាមួយ កម្មករ កម្មការិនី ចំនួន១៥០៦នាក់
នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ៤រោច ខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ បងប្អូនកម្មករ កម្មការិនីយើងមានឪពុកម្នាក់ ប្រកបដោយព្រហ្មវិហារធម៌ គឺសម្តេចតេជោហ៊ុន សែន ដែលសម្តេចតែងតែ បានគិតគូរសុខទុក្ខ និងបំពេញតម្រូវការជូន បងប្អូនកម្មករ-កម្មការិនីយើង គ្រប់ពេល វេលាតាមរយៈកញ្ចប់ អត្ថប្រយោជន៍ទាំង៩ចំណុច ធ្វើឱ្យកម្មករ-កម្មការិនី យើងទទួលបានផល ប្រយោជន៍រួមទាំងប្រាក់ បៀវត្សរ៍ បានសមរម្យទៀតផង។
លោក ឃួង ស្រេង បានណែនាំឲ្យកម្មករ កម្មការិនី ទាំង ១៥០៦នាក់ កុំជឿងតាមពាក្យ កុំជឿតាមពាក្យញុះញង់ ឬ មេខ្យល់ ដែលមកបោកប្រាស់បងប្អូន ឲ្យទៅធ្វើបាតុកម្ម នៅមុខរោងចក្រ របស់បងប្អូន ដែលជាឆ្នាំងបាយ របស់បងប្អូន ដូច្នេះបងប្អូនត្រូវយល់ ឲ្យបានច្បាស់ មុននឹងសម្រេចចិត្តទៅធ្វើអ្វីមួយ។ បងប្អូនត្រូវយល់ថា បងប្អូនមានការងារធ្វើមាន រោងចក្រធ្វើ ក៏ដោយសារតែគណបក្សប្រជាជនកម្ពុជា ជួយកសាង និងការពារសន្តិភាព សុខសន្តិភាព ជូនបងប្អូនជូនប្រទេសជាតិទាំងមូល និងជួយរកការងារ ឲ្យបងប្អូន បានធ្វើរហូតមកដល់ សព្វថ្ងៃនេះ ។
លោក ឃួង ស្រេង បានលើកឡើងថា៖ កន្លងមកតាមរយៈ ការទទួលជួបសំណេះ សំណាល របស់សម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងតែ បានប្រកាសអំពីគោល នយោបាយ របស់រាជរដ្ឋាភិបាល គោលនយោបាយជាតិ គាំពារសង្គម ចំពោះបងប្អូនកម្មករ និយោជិត។ ដោយនៅឆ្នាំ២០១៩នេះ អ្វីដែលសម្តេចតេជោ ប្រកាសជូនបងប្អូនកម្មករនិយោជិត ដោយ មានប្រាក់ឈ្នួលប្រចាំខែ១៨២ដុល្លារ ព្រមទាំងបើក២ដងក្នុងមួយខែ។ ការពិនិត្យ សុខភាព ព្យាបាលជំងឺ នៅមន្ទីរពេទ្យរដ្ឋដោយឥតបង់ថ្លៃ ដោយគ្រាន់តែប្រើប័ណ្ណ ប.ស.ស។ ចំពោះស្រ្តីសម្រាលកូន ត្រូវឈប់សម្រាក៣ខែ ទទួលប្រាក់១២០ភាគ រយជាដើម។
នាឱកាស នោះដែរ លោក ឃួង ស្រេង ក៏បាននាំយកថវិកា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅផ្តល់ជូនបងប្អូនកម្មករ កម្មការិនី ទាំង១៥០៦ នាក់ ក្នុងម្នាក់ៗទទួលថវិកាចំនួន២ម៉ឺនរៀល។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឱ្យដឹងថា៖ ខណ្ឌឫស្សីកែវ មានរោង ចក្រចំនួន៣៦ រោងចក្រ និងសហ គ្រាសចំនួន៣៦១ សហគ្រាស មានកម្មករសរុបចំនួន៤៣៩៦៦ នាក់ និងកម្មករស្នាក់នៅផ្ទះជួលមានចំនួន ៣០៨៦០ នាក់ ។ បច្ចុប្បន្ន ក្នុងចំណោមរោងចក្រទាំង៣៦ យើងបានកសាងសាខាបក្ស ចំនួន៨សាខា បក្សតាមរោងចក្រមានចំនួន១៥០៦ នាក់ ។

លោកបន្ដថា៖ កន្លងមកតាមរយៈ នៃការជួបសំណេះ សំណាល របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា ជាមួយបងប្អូន កម្មករនិយោជិត សម្ដេចបានដាក់ចេញ នូវគោលនយោបាយជាតិ គាំពារសង្គម ដោយបានផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើន ដល់បងប្អូនកម្មករកម្មការិនី ។ ឱ្យបងប្អូនកម្មករ កម្មការិនី បានយល់កាន់តែជ្រួតជ្រាប ច្បាស់អំពីអត្ថប្រយោជន៍នានា ដែលសម្ដេចតេជោ បានផ្តល់ជូនក្រុមការ ងារគណៈចលនាអក្សជាតិ ខណ្ឌ បានចុះដល់បន្ទប់ជួល ដើម្បីផ្សព្វផ្សាយបន្ថែម អំពីខ្លឹមសារសំខាន់សំខាន់ ពាក់ព័ន្ធនឹងអត្ថប្រយោជន៍ របស់កម្មករនិយោជិត រួមទាំងបានចិញ្ចឹមចលនា ជាប្រចាំ ដល់បងប្អូនធ្វើឲ្យអារម្មណ៍ បងប្អូនកម្មករកម្មការិនី មានភាពកក់ក្ដៅ និងបង្កើនជំនឿមុតមាំ មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ៕ ដោយ៖កូឡាប

×