ខេត្តព្រះសីហនុ ៖ បើមិនផ្សាយទេ គេឃុបឃិតគ្នាកុហកថ្នាក់លើយកដីរដ្ឋចែកប្រពន្ធកូនគេធ្វើមានធ្វើបានបង្ក អោយមានការថ្នឹងថ្នាក់ពីថ្នាក់ក្រោម ។ នេះបើតាមលោក ផែង វណ្ណៈ ដែលសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោក នៅថ្ងៃទី 24 ខែមីនា ឆ្នាំ 2019 នេះ។
លោកផែង វណ្ណៈ ដែលសកម្មការងារលើបណ្តាញហ្វេសប៊ុក បានលើកឡើងថា បងប្អូននិយាយច្រើនហើយ ករណីមេយោធាខេត្តយកដីអង្គភាពចែកប្រពន្ធ ដោយភូតកុហកថា ប្រពន្ធជា យោធិនខ្វះខាត ? តើលោកជំទាវភរិយា លោក មេបញ្ជាការយោធាខេត្តព្រះសីហនុ ពិតជាយោធិនខ្វះខាតមែនឬ ?
លោកផែង វណ្ណៈ ក៏ជាមន្ត្រីយោធាមួយរូបដែរនោះ បានបន្ថែមទៀតថា តើអស់លោកហ៊ានភូតកុហកថ្នាក់ដឹកនាំមិនខ្លាចអភិក្រមទី ៥ ទេឬ ? បើយកដីរដ្ឋចែកយោធិនខ្វះខាតពិតប្រាកដ គ្មានអ្នកណារិះគន់ទេ តែបើយកទៅអោយលោកជំទាវ ហើយកហកថា ជាយោធិនខ្វះខាត ខាងថ្នាក់លើមិនគួរអត់ឱនអោយទេ ៕ ដោយ៖កូឡាប