Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​ស្វ័យគ្រប់គ្រង​របស់​ប្រឹក្សា​ឃុំ ដើម្បី​លើកកម្ពស់​ជីវភាព ប្រជា​សហគមន៍ ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​

spot_img

​ភ្នំពេញ ៖ គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេរ​សាប បាន​អនុ​វត្គ​គម្រោង ជោគជ័យ​លើ​ការ​ដាំ​បន្លែ ស្តង់​លក់​បន្លែ ក្រុម​សន្សំ​ប្រាក់ កសិករ​ភ្ញាស់​កូន​មាន់ និង​ចិញ្ចឹម​មាន់​យក​សាច់ តាម​បណ្តា​សហគមន៍​តំបន់ការពារធម្មជាតិ​នី​មួយៗ​។​

​លោក អ៊ូ រតនៈ ប្រធាន​គម្រោង​ច្រករបៀង​ជីវៈចម្រុះ​មហា​អនុ​តំបន់​មេគង្គ​(BCCP)​នៃ​ក្រសួង​បរិស្ថាន បាន​ដឹកនាំ​ក្រុមប្រឹក្សាឃុំ តំណាង​មន្ទី​បរិស្ថាន​ខេត្ត ប្រធាន​សហគមន៍ សហជិក​សហគមន៍ អញ្ជើញ​មក​ពី​មណ្ឌលគិរី និង​ខេត្ត​កោះកុង ក្នុង​ឃុំ​គោលដៅ​របស់​គម្រោង​(BCCP) ចំនួន ១១៣​នាក់ ចូលរួម​ដំណើ​រទស្ស​កិច្ច​មាន​រយៈពេល ៥​ថ្ងៃ​ចាប់តាំងពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី ២៣ ខែ​ធ្នូ ឆ្នាំ​២០១៧ ក្នុង​គោលបំណង​ចែករំលែក​បទពិសោធន៍​រវាង​ក្រុមប្រឹក្សា​ឃុំ និង​សហគមន៍ ជាមួយ​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេរ​សាប ឲ្យមាន​ជីវភាព​កាន់តែ​ប្រសើរ​ឡើង ។

​លោក អ៊ូ រតនៈ បានបញ្ជាក់​ថា​៖ ដំណើ​រទស្ស​កិច្ច​របស់​គម្រោង (BCCP) នៅ​ខេត្ត​ចំនួន ៤ គឺ​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ ដែល​គម្រោង​កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​កសិកម្ម​ខ្នាត​តូច​នៅ​តំបន់​ទន្លេរ​សាប បាន​អនុ​វត្គ​គម្រោង ជោគជ័យ​លើ​ការ​ដាំ​បន្លែ ស្តង់​លក់​បន្លែ ក្រុម​សន្សំ​ប្រាក់ កសិករ​ភ្ញាស់​កូន​មាន់ និង​ចិញ្ចឹម​មាន់​យក​សាច់ ដើម្បី​ឲ្យ​ពួកគា​ត់ចែក រំលែក​បទពិសោធន៍​ល្អៗ ក្នុង​ការ​យក​ទៅ​អនុវត្ត​ឲ្យបាន​ជោគជ័​យ​តាម​បណ្តា​សហគមន៍​តំបន់ការពារធម្មជាតិ​នី​មួយៗ ជា​គោលដៅ​របស់​គម្រោង​(BCCP) ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​កាន់តែ​ប្រសើរ​ឡើង ក៏​ដូច​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជូន​រាជរដ្ឋាភិបាល និង​កាត់បន្ថយ​ចូល​បរបាញ់​សត្វព្រៃ បំផ្លាញ​ធនធានធម្មជាតិ​ជាដើម​៕ ដោយ ៖ កូឡាប​

 

spot_img
×