Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល​កម្ពុជា មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់នៅមាន​ជីវភាព​សមរម្យ រស់នៅ​ដោយ​ប្រទេសជាតិ​មានសុខសន្តិភាព វឌ្ឍនភាព សង្គមរ​ស់​ដោយ​សេចក្តីថ្លៃថ្នូរ​នោះ​ឡើយ​

​ខេត្ត​ស្វាយរៀង ​៖ នាយ​ឧត្តមសេនីយ៍មុឹង សំផន​រដ្ឋលេខាធិការ​ក​ហរ​សួង​ការពារជាតិ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ក្រុង​បាវិត និង​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង នាយ​ឧត្តមសេនីយ៍ បាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ដឹកនាំ មិន​ចង់បាន​អ្វី​ក្រៅពី​ឃើញ​ពលរដ្ឋ​រស់ នៅមាន​ជីវភាព​សមរម្យ រស់នៅ​ដោយ​ប្រទេសជាតិ​មាន សុខសន្តិភាព វឌ្ឍនភាព សង្គមរ​ស់​ដោយ​សេចក្តីថ្លៃថ្នូរ​នោះ​ឡើយ​។​

​ដោយឡែក​វិស័យ​ព្រះពុទ្ធសាសនា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការអប់រំ​មនុស្ស​ធ្វើ​អំពើ​ល្អ ស្គាល់​បាប ស្គាល់​បុណ្យ ស្គាល់​គុណ ស្គាល់​ទោស ហើយ​ទី​វត្ត​អារាម គឺជា​ថ្នាល​បណ្ដុះណ្តាល​ធនធានមនុស្ស​។​

​ការ​ថ្លែង​របស់​លោកនាយ​ឧត្តមសេនីយ៍មុឹង សំផន​បែបនេះ​នៅក្នុង​ពិធី​សម្ភោ​ធ​និង​ឆ្លង​សមទ្ធិ​ផល​នានា​ក្នុង​វត្ត​សាមគ្គី​មុន្នី​រតន៍​ស្ថិតក្នុង​ភូមិ​គោក​ល្វៀង សង្កាត់​ព្រៃ​អង្គុញ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០១៩​ដែល​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ​១០០០​នាក់​។​

​លោកនាយ​ឧត្តមសេនីយ៍មុឹង សំផន​បាន​បន្តថា​សូម​ខ្មែរ​ទាំងអស់​គ្នា ត្រូវ​រួមគ្នា​ថែរក្សា​តម្លៃ​សន្តិភាព​នេះ ឲ្យ​រស់​ស្ថិតស្ថេរ​គង់វង្ស មិនឲ្យ​មាន​អ្នកណា​មួយ​មក​បំផ្លាញ​បានឡើយ ព្រោះ​សន្តិភាព​នេះរ​កមក​ដោយ​លំបាក​បំផុត ជា​ការលះបង់​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ទើប​មាន​នូវ​អ្វីៗ​សព្វថ្ងៃនេះ​។​

​នាយ​ឧត្តមសេនីយ៍ បានបញ្ជាក់​ថា​សព្វថ្ងៃ​ប្រទេសជាតិ​យើង​មាន​ការអភិវឌ្ឍ​រីកចម្រើន​និង​ជឿនលឿន ហើយ​ខេត្ត​ស្វាយរៀង​និង​មាន​ផ្លូវ​ល្បឿន​លឿន​និង​បង្ហាញ​រូបរាង​នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ដូច្នេះ​«​សូម​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ជឿទុកចិត្ត​លើ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ដែល​បាន​ប្រែក្លាយ​ប្រទេស តាំង​ពី​បាតដៃ​ទទេ ឲ្យមាន​ការរីកចំរើន​លើ​គ្រប់​វិស័យ​»​។​

​នាយ​ឧត្តមសេនីយ៍ ក៏បាន​លើកឡើង​អំពី​ប្រវត្តិ​ប្រទេស​កម្ពុជា ដែល​ធ្លាប់​ឆ្លងកាត់​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដែល​បាន​កាប់សម្លាប់​មនុស្ស​ស្លូតត្រង់​ជាង​៣​លាន​នាក់ ហើយ​បាន​រំដោះ​ប្រទេស ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការ​រី​ចម្រើន​លើ​គ្រប់​វិស័យ​។​

​នាយ​ឧត្តមសេនីយ៍ បាន​បន្តទៀតថា​«​សព្វថ្ងៃ​នេះ​ព្រះពុទ្ធសាសនា មាន​ការរីកចម្រើន​គួរឲ្យកត់សម្គាល់ ដោយ​ប្រទេស​កម្ពុជា មាន​វត្ត​អារាម​ប្រមាណ​ជាង​៤០០០​វត្ត និង​ព្រះសង្ឃ​ជាង​៦​ម៉ឺន​អង្គ​ឯណោះ នៅ​ទូទាំង​ប្រទេស ហើយ​បើ​វិស័យ​ព្រះពុទ្ធ​ចក្រ​រីកចម្រើន វិស័យ​អាណាចក្រ​ក៏​រីក​ចម្រើន​ដែរ ពោល​គឺ​ត្រូវតែ​ដើរ​ទន្ទឹម​គ្នា​»​។​

​លោក​ក៏​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ​កងកម្លាំង គ្រប់​លំដាប់ថ្នាក់ ការពារ​សន្តិសុខ​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​បន្ថែមទៀត ជាពិសេស​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ឲ្យទទួល​បាន​ជោគជ័យ ដោយ​មូលដ្ឋាន​មិន​ត្រូវ​អោយ​មាន​បងតូច​បងធំ ចោលួច​ចោ​ប្លន់ គ្រឿងញៀន ជួញដូរ​មនុស្ស​ខុសច្បាប់​ជាដាច់ខាត​។​

​សូមបញ្ជាក់​ថា នៅក្នុង​ពិធី​នោះ​ក៏​មាន​បំពាក់​គ្រឿងឥស្សរយស​ដល់​សប្បុរ​សជន​និង​ចែក​អំណោយ​ជូន​ដល់​យាយជី តាជី​និង​ប្រគេន​បច្ច័យ​ដល់​វត្ត​សាមគ្គី​មុន្នី​រតន៍​នូវ​ថវិកា​ចំនួន​២​លាន​រៀល​ផងដែរ​៕ ដោយ ៖ ​វ៉ៃកូ​


×