Wednesday, January 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេខាធិការដ្ឋាន ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ រក្សា​ជំហរ​ដដែល​ចំពោះ​របាយការណ៍​ខ្លួន បើ​ទោះបីជា​ក្រសួង​យុត្តិធម៌មិន​ពេញចិត្ត​

​​ភ្នំពេញ​: លោក​វីល្លាម សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្តល់​យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក​នៅ​ថ្ងៃទី 26 ខែ​មីនា​ឆ្នាំ 2019 នេះ​បាន​សរសេ​រលើ​ហ្វេ​សប៊ុក​ផ្លូវការ​ឆ្លើយតបនឹង​ក្រសួង​យុត្តិធម៌ បានបញ្ជាក់​ថា ក្រសួង​យុត្តិធម៌​ហាក់បីដូច​ជា​បំភ្លៃ​កា​ពិត​ពេក​ហើយ ខ្ញុំ​សូមបញ្ជាក់ថា​លេខាធិការដ្ឋាន​មាន​តួនាទី​សង្ខេប​តែ​អត្ថន័យ​ក្រោយ​ការប្រជុំ​តែប៉ុណ្ណោះ​ហើ​យ​ផ្សព្វផ្សាយ​តាម​អ្វី​តាម​សម្ដី​នៃ​ការប្រព្រឹត្ត​ទៅ​ក្នុង​អង្គប្រជុំ​ ។

​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​បានបញ្ជាក់​ថា ប្រតិភូ​ក្រសួង​យុត្តិធម៌​គួរ​រៀនសូត្រ​ចំណុច​ខ្វះ​ចន្លោះ​និង​កែប្រែ​កំហុស​មិន​ត្រូវ​ចោទ​គេ​ថា​បំភ្លៃ​ការពិតដេី​ម្បី​បង្ហាញថា​ខ្លួន​ល្អ​នោះឡើ​យ​ ៖

១ / ប្រតិភូ​ក្រសួង​យុត្តិធម៌​មិន​បាន​ឆ្លេី​យ​សំនួ​ររបស់​ប្រតិភូប​ក្ស​ខ្មែរ​ក្រោក​ពេល​សួរ​ភ្លាម​ទេ ដោយ​ពន្យា​មិន​ឆ្លេី​យ និង​បំភ្លៃ​ថា​ឆ្លេី​យ​រួច រហូត​យើង​ខ្ញុំ​ប្រេីសិទ្ធ​ក្នុងនាម​មន្ត្រី​តាមដាន​ការអនុវត្តន៍​ច្បាប់​សួរ​បន្ថែម​រហូត​ទទួល​បាន​ការបំភ្លឺ តែ​ចម្លេី​យ​មិន​ជាក់លាក់​។​

២ / ប្រតិភូ​ក្រសួង​យុត្តិធម៌​បាន​បដិសេដ​មិន​ឆ្លេី​យ​សំនួរ​ជាក់ស្ដែង ដែល​ខ្ញុំបាទ​បាន​ចោទសួរ ដែល​និយាយថា​ឆ្លេី​យ​តែ​បញ្ហា​ជា​ទិដ្ឋភាព​រួម នេះ​ជា​ការបង្ហាញ​ពី​ភាព​មិន​គោរ​ពលេី​ព្រះរាជក្រឹត្យ​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្ត្តទៅ​របស់​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់ និង​មិន​បាន​បំពេញ​ភារកិច្ច​ក្នុង​នាម​ជា​សេនាធិការ​ដ៏​ស្មោះត្រង់​របស់​រាជរដ្ឋាភិបាល​ក្នុងការ​បំភ្លឺ​ចំពោះ​ការងារ​ខ្លួន​ដែល​អនុវត្តន៍​​កន្លងមក​ចំពោះមុខ សមាជិក​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​ពី​គណបក្ស​ខ្មែរក្រោក ដែល​ធ្វេី​ការ​ស្រប​តាម​តួនាទី​ និង​​ភារៈកិច្ច​តាមដាន​ការអនុវត្តន៍​ច្បាប់​និង​គោលនយោបាយ​ទាំង​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ។​

៣ / ប្រតិភូ​ក្រសួង​យុត្តិធម៌​គួរ «​រៀនសូត្រ​បែបបទ​រដ្ឋបាល​» បន្ថែម​ចំពោះ​សកម្មភាព​របស់​សហកា​រី​ម្នាក់​ដេីរ​ចែក​ក្រដាស​ដែល​មានស​ម្រ​ង់​មាត្រា​ច្បាប់ព្រហ្មទណ្ឌ​មួយចំនួន មក​បង្ហាញ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់ ដែលមាន បទ ប្រឆាំង​អ្នករាជការ​សាធារណៈ , បទ ផ្សព្វផ្សាយ​និង​អត្ថាធិប្បាយ​ធ្វេី​អោយ​មាន​សម្ពា​ធដល់​យុត្ថាធិការ , បទ ធ្វេី​អោយ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ , បទ ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ទៅ​ក្នុង​ការបំពេញ​មុខងា​រ​សាធារណៈ ក្នុងន័យ​នៃ​ការបង្ហាញ មាត្រា​ច្បាប់​ទាំងនេះ​គឺ​មាន​ចេតនា​បង្កប់​អត្ថន័យ​អ្វី​មួយ ។ តែ​វា​ឆ្លុះ​បញ្ជាំង​ពី​ការ​មិន​គោរព​ស្ថាប័​ន​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ជាពិសេស​ការចែក​នោះ​ជា​ឯកសា​ពុំ​ពាក់ព័ន្ធ​និង​ប្រធានបទ​នៃ​ការប្រជុំ​បង្ករ​បាន​ជា​ភាព​អាណាធិបតេយ្យ ព្រោះ​រាល់​ការចាត់ចែង​ឯកសា​បទដ្ឋាន​គតិយុត្តិ​នានា នា​ដំណេីរ​ការប្រជុំ​របស់​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​គឺ​លេខាធិការដ្ឋាន​ឧត្តម​ក្រុមប្រឹក្សាពិគ្រោះ​និង​ផ្ដល់​យោបល់​មាន​តួនាទី​អនុវត្តន៍ មិនមែន​ប្រតិភូ​ក្រសួង​ណាមួយ​ដែល​អញ្ជេី​ញ​មក​នោះឡើយ​។​

​លោក​វីល្លាម បាន​លើកឡើង​ថា ខ្ញុំ​គាំទ្រ​អោយ​ក្រសួង​យុត្តិធម៌​ទទួលយក​ការពិត តែ​ខ្ញុំ​រីករាយ​បន្ថែមទៀត ប្រសិន​ជា​ក្រសួង​យុត្តិធម៌ យល់​ថា​ការផ្សាយ​របស់​លេខាធិការដ្ឋាន​ដែល​ឆ្លុះ​បញ្ជាំង​ពី​ការពិតនៃ​ដំណេីរ​អង្គប្រជុំ​ជា​ការមួលប​ង្កា​ច់​ឬ​បំភ្លៃ សុំ​ក្រសួងយុត្តិធម៌​ប្ដឹង​ទៅ​សម្ដេច​តេជោ ដើ​ម្បី​សុំ​បើក សម្លេង​ដែល​បាន​ថត​ទុក ធ្វេី​ការផ្ទៀងផ្ទាត់​និង​ស៊េី​បអង្កេត​។​

​លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់យោបល់ បាន​បញ្ជាក់​ជំហ​ថា លេខាធិការដ្ឋាន ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ រក្សា​ជំហ​រដដែល​ចំពោះ​របាយការណ៍​ខ្លួន បើ​ទោះបីជា​ក្រសួង​យុត្តិធម៌ មិន​ពេញចិត្ត​នឹង​របាយការណ៍​របស់​លេខាធិការដ្ឋាន​ក៏ដោយ​៕ ​ដោយ​ ៖ កូឡាប

×