Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ហាម​មិនឲ្យ​មាន​ដោះ​ដូរល​ក់​វិទ្យាស្ថាន CDRI

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០១៩ នេះ ក្នុងឱកាស​បើក​សន្និសីទ​ចក្ខុវិស័យ​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ (2019 Cambodia Outlook Conference: Digital Transformation Towards Industry 4.0)​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ទីតាំង​ដី​នៅ​វិទ្យាស្ថាន​បណ្តុះបណ្តាល និង​ស្រាវជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា (CDRI) ដែល​ស្ថិត​នៅក្នុង ខណ្ឌ ទួលគោក បច្ចុប្បនេះ គឺ​មិន​អោយ​មាន​ការដូរ​ទីតាំង​អគារ​ទីស្នាក់ការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ឡើយ​។ ទោះបី​ស្ថិតនៅក្នុង​ការគ្រប់គ្រង​របស់​អ្នកជំនាន់ក្រោយ​ប៉ុន្មាន​ជំនាន់​ទៀត​ក៏​ដោយ គឺ​ត្រូវ​រក្សាទុក​វិទ្យាស្ថាន​នេះ​ឲ្យ​ខាន​តែ​បាន​។​

​ទន្ទឹមនឹងនេះ​ដែរ ប្រសិនបើ​វិទ្យាស្ថាន CDRI ខ្វះ​អាគារ​សម្រាប់​បំពេញការងារ គឺ សម្តេច​តេជោ សុខចិត្ត ប្រមែប្រមូល និង​ធ្វើការ​អំពាវនាវ​ដល់​ស​ប្បុរ​សជន​ដើម្បី​ចូលរួម​បរិច្ចាគ​ថវិកា​ក្នុង​ការកសាង​អគារ​នេះ​ឡើង ដើម្បី​ឲ្យ​វិទ្យាស្ថាន CDRI នេះ​ក្លាយទៅជា​ធនាគារ​ខួរក្បាល ដែល សម្តេច​តេជោ​បាន​ខិតខំ​បង្កើត និង​ថែរក្សា​បាន​រយៈពេល ២៩ ឆ្នាំ​មក​ហើយ​ដោយ​មាន​ការចូល​រួម​ពី លោក​ជា ចាន់តូ និង​លោកស្រី អេ​វ៉ា ។​

​ជា​រៀងរាល់ឆ្នាំ វិទ្យាស្ថាន CDRI តែងតែ​រៀបចំ​ធ្វើ​សន្និសីទ​ស្តី​ពី​ចក្ខុវិស័​យ​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ការសិក្សា​ស្រាវជ្រាវ ហើយ​អ្នកចូលរួម​គឺ​សុទ្ធតែ​ជា​អ្នកតាក់តែង​គោលនយោបាយ និង​អ្នករៀបចំ​និង​គ្រប់គ្រង ដែល​ផ្តល់​នូវ​ផលប្រយោជន៍​ជាច្រើន​ដល់​ប្រទេស​ជាតិ​យើង​៕ ដោយ ​: ​កូឡាប​

×