ភ្នំពេញ៖ ស្រីស្អាតកូនអ្នកមានមុខមាត់នៅខេត្តសៀមរាប ជិះរថយន្តទំនើប range over ស៊េរីទំនើប ស្លាកលេខ 7777 និងជាកូនម្ចាស់សណ្ឋាគារ មួយកន្លែងនៅខេត្តសៀមរាប គឺលោក យិន ង្គិច បានចេញមុខទទួលខុសត្រូវ ចំពោះហេតុការណ៍ក្នុងការបុកស្លាប់និស្សិតស្រីឆ្នាំទី៤ នៅទួលគោក ។
តែគ្រប់គ្នាចាំអ៊ុតមើលថា តើលោក យិន ង្គិច ជាឪពុក និងអាចនាំអ្នកបើកបរនោះ មកប្រគល់ឲ្យសមត្ថកិច្ច ជាមនុស្សស្រី ឬ ប្រុស ?
ទោះឪពុកចេញមុខទទួលខុសត្រូវ ក៏ត្រូវតែនាំកូនស្រី បង្កហេតុមកឲ្យតុលាការកាត់ទោសផងដែរ បើទោះជាសំណងរដ្ឋប្បវេណី ត្រូវទូទាត់សងក៏ដោយ ។ សម្តេចតេជោ បានបន្ថែមថា មកពីក្នុងខ្លួនអត់មានគុណធម៌ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរ រថយន្តបុកនិស្សិតស្លាប់ ត្រូវតែតាមរកអ្នកបង្កហេតុឲ្យឃើញ ហើយបណ្តាលមកពីអ្វី ។ សម្តេចនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់គរុសិស្សនិងសិស្សនៃវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតាមដានដែរ ពីករណីរថយន្តបុកនិស្សិតស្រីឆ្នាំទី៤ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងរាជាធានីភ្នំពេញ កាលពីថ្ងៃទី២៦មីនា។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាទៅសមត្ថកិច្ចយ៉ាងដូច្នេះថា៖ “ម្សិលមិញឃើញគេផ្សាយថាបុកនិស្សិតស្រីឲ្យស្លាប់។ ត្រូវតាមរកអ្នកបើកឲ្យឃើញ។ អាហ្នឹង តើមកអ្វី? គឺមកពីអ្នកបើក អត់គុណធម៌ហ្នឹងឯង”។
រថយន្ត Rang Rover ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2AF-7777 ដែលបើកបុកស្លាប់និស្សិតស្រីម្នាក់ស្លាប់ ត្រូវបានគេប្រទះឃើញនៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩។ ការប្រទះឃើញរថយន្តនេះ ត្រូវបានមហាជនដាក់ការសង្ស័យថា ម្ចាស់រថយន្តនេះយកប្លុងចោល ដើម្បីឱ្យសមត្ថកិច្ចអូស យកទៅរក្សាទុកការិយាល័យចរាចរណ៍ជើងគោក ចំណែកម្ចាស់រថយន្ត មិនបានចូលខ្លួនដោះស្រាយនោះទេ រហូតដល់ព្រឹកនេះ។
រថយន្ត range rover ស៊េរីទំនើបនេះដែលមានម្ចាស់ដើមឈ្នះសេងពិទូរ្យ ហើយលោកសេង ពិទូរ្យ បានលក់រថយន្តនោះឲ្យទៅអ្នកផ្សេងមួយទៀត ។ ហើយម្ចាស់ឃ្លាំងរថយន្ត នោះបានលក់រថយន្តឲ្យទៅឈ្មោះយិន ង្គិច ។ ឈ្មោះយិន ង្គិច កំពុងប្រើប្រាស់រហូតដល់បច្ចុប្បន្ននេះ។
បើតាមបណ្ដាញសង្គម facebook បានលើកឡើងថា លោក យិន ង្គិច មានលេខទូរសព្ទ័ 012911111 ជាម្ចាស់សណ្ឌាគារអុីមប្រេសអង្គរ Empress Angkor Hotel សៀមរាប និង ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បើយោងតាមលិខិតទិញលក់ ប៉ុន្តែពេលបន្ទាប់ពីទិញជិះមួយរយះមកគាត់ក៏អាចលក់ឲ្យអ្នកដ៏ទៃផ្សេងទៀតដែរ ) សមត្ថកិច្ចគួរតែរកចាប់ខ្លួនអោយបានឆាប់បន្តិចព្រោះមានភស្តុតាងគ្រប់គ្រាន់ហើយ។
ម្ចាស់ឡាន Range Rover ពណ៌ខ្មៅ ស្លាកលេខ 2AF-7777 គឺឈ្មោះ យិន ង្គិច ចង់ទទួលខុសត្រូវជំនួសកូនស្រីឈ្មោះ យិន ម៉ាណា ដែលត្រូវបានគេសង្ស័យថាបើកបុកនិស្សិតស្រីឆ្នាំទី៤ស្លាប់ កាលពីល្ងាចថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៩។ ឈ្មោះ យិន ម៉ាណា ត្រូវបានគេទម្លាយរឿងឲ្យដឹងថា មានសញ្ជាតិអាមេរិកផងដែរ៕ ដោយ ៖ កូឡាប