សាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ កាលពីថ្ងៃទី 29 ខែមីនាទោះមាន ឬមិនមាន EBA ក្ដី កម្ពុជានឹងបន្ដធ្វើដំណើរទៅមុខដោយភាពស្វាហាប់ និងភាពជឿជាក់ខ្ពស់ ក្នុងការកំណត់ជោគវាសនារបស់ខ្លួនទៅថ្ងៃអនាគត ឈានទៅសម្រេចបាននូវចក្ខុវិស័យ និងបំណងប្រាថ្នាមហិច្ឆតារបស់ខ្លួន ពោលគឺ៖«ក្ដាប់យកមកវិញនូវមោទនភាពជាតិ និងកសាងជាតិមួយដ៏រស់រវើក និងស្មើមុខមាត់» ឈានឆ្ពោះទៅរកអនាគតរុងរឿង ភ្លឺស្វាង និងត្រចះត្រចង់ តាមរយៈ «ការកសាងជាជំហានៗ នូវសង្គមកម្ពុជាមួយ ដែលមានសុខសន្ដិភាព ស្ថេរភាព សណ្ដាប់ធ្នាប់សង្គម មានការគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ នីតិរដ្ឋ ព្រមទាំងសិទ្ធិ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស មានការអភិវឌ្ឍប្រកបដោយចីរភាព និងសមធម៌ មានកោសិកាផ្សារភ្ជាប់គ្នា មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ និងវប្បធម៌ជ្រៅជ្រះ ហើយមានជីវភាពសមរម្យ ការរស់នៅប្រកបដោយសុខដុមរមនា ទាំងក្នុងសង្គមជាតិ និងក្រុមគ្រួសារ»៕ ដោយ : កូឡាប
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91