ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជាង៣ពាន់នាក់នាព្រឹកថ្ងៃទី១ មេសានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសហៅ លោក លឺ ឡាយស្រេង ឲ្យវិលចូលស្រុកខ្មែរវិញ ប៉ុន្តែត្រូវឈប់ប្រមាថ ព្រះមហាក្សត្រទៀត។
សម្ដេចតេជោបានបន្ថែមទៀតថា” លោកលឺ ឡាយស្រេង ត្រូវបានអនុញ្ញាតឲ្យចូលស្រុកវិញ លើកលែងតែពួកប្រឆាំងមួយចំនួនផ្សេងទៀត គឺមិនអនុញ្ញាតឲ្យចូលឡើយ។ សម្ដេចបានបញ្ជាក់បន្ថែមថា ខ្ញុំដែលហៅលឺឡៃស្រេងថាជាឯកឧត្តមមុននោះទេប៉ុន្តែខ្ញុំហៅគាត់ហៅថាជាជាពូជាបងតែប៉ុណ្ណោះ ប៉ុន្តែឥឡូវសម្តេចបានបន្ថែមថា បងអើយអើយបងចូលមកស្រុកមក ប៉ុន្តែពួកអាប្រឆាំងផ្សេងទៀតអ្ហែងកុំសង្ឃឹម”។
លោកលឺ ឡាយស្រេង បាននិយាយក្នុងការឡាយវីដេអូកាលពីពេលថ្មីៗនេះ ថា ខ្ញុំមានអាយុ 85 ឆ្នាំហើយចាស់ទៅចាស់ទៅហើយនៅប្រទេសគេមិនដូចនៅប្រទេសយើងទេ។ ហើយខ្ញុំនឹកប្រទេសជាតិខ្ញុំណាស់មិនដឹងថាជាថ្ងៃណានឹងបានចូលទៅស្រុក វិញនោះទេ គួរអោយស្រណោះណាស់ធ្វើខុសបន្តិចបន្តួចហើយក៏ត្រូវរត់ចោលឆ្អឹងនៅស្រុកគេក៏មិនដឹង។នៅប្រទេសគេមិនដូចប្រទេសយើងទេ។នឹកបងប្អូន នឹកប្រទេសជាតិមិនដឹងពេលណាបានចូលទៅប្រទេសជាតិវិញទេ។ ខ្ញុំបាននិយាយច្រើនដងហើយសុំឱ្យសម្តេច សម្ដេចនាយកជួយអនុគ្រោះដល់រូបខ្ញុំផងចំពោះការនិយាយស្តីលើសលួសសូមសម្ដេចមេត្តាអនុគ្រោះផងចុះហើយអនុញ្ញាតឲ្យខ្ញុំវិលទៅស្រុកវិញផងពីព្រោះខ្ញុំបានបម្រើជាមួយសម្ដេចជាង 3 អាណត្តិហើយហើយខ្ញុំនៅបរទេសនេះក៏មិនបាននៅជាមួយគណបក្សណានោះទេខ្ញុំវិលចូលស្រុកវិញព្រោះជិតចូលឆ្នាំហើយដែរព្រោះថានឹកបងប្អូននឹកវត្តនឹកវ៉ា។ ជិតចូលឆ្នាំហើយដែរព្រោះថានឹកបងប្អូននឹកវត្តនឹកវ៉ា។ ខុសត្រូវយ៉ាងម៉េចសូមសម្ដេចនឹកឃើញដល់រូបខ្ញុំធ្លាប់ធ្វើជាសហការីសម្ដេច 3 អាណត្តិហើយ គួរតែសម្ដេចមេត្តាអនុគ្រោះដល់ទោសកំហុសរបស់ខ្ញុំបន្តិចក្នុងពេលវ័យចាស់នេះផង៕ ដោយ ៖ កូឡាប