Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​មាន ចាន់​យ៉ាដា ៖ ពាក្យ​ថា “​គុក​” យើង​តែង​មាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច​

spot_img

​ភ្នំពេញ ​៖​ លោក​មាន ចាន់​យ៉ាដា អភិបាលរង​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ក្នុងសម័យ​អតីតកាល នៅពេល​និយាយ​ដល់​ពន្ធនាគារ ឬ​ជា​ភាសា​សាមញ្ញ​ហៅថា “​គុក​” យើង​តែង​មាន​អារម្មណ៍​តក់ស្លុត និង​ភ័យខ្លាច ព្រោះ​ត្រូវបាន​គេ​ប្រើប្រាស់​ជា​កន្លែង​អនុវត្ត​ទោស តាមរបៀប​ការធ្វើ​ទារុណកម្ម ដើម្បី​ទណ្ឌិត​រាងចាល បាក់​ស្បាត និង​លែង​ហ៊ាន​ប្រព្រឹត្ត​ខុសឆ្គង ប៉ុន្តែ ក្នុង​សម័យ​បច្ចុប្បន្ន ទស្សនទាន​នៃ​ការបង្កើត​ពន្ធនាគារ គឺជា​កន្លែង​ធ្វើ​ការអប់រំ កែប្រែ និង​កសាង​នីតិសម្បទា ដោយ​គ្រាន់តែ​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​មួយផ្នែក ក្នុង​រយៈពេល​ឃុំឃាំង​អនុវត្ត​ទោស​។​

​លោក​បាន​ថ្លែងបន្តថា សម្រាប់​កម្មវិធី​ព្រឹក​ទី​២១​ខែ​ធ្នូ​នេះ ខ្ញុំបាទ​ក្នុងនាម​ជា​តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ជួបប្រជុំ​ជាមួយ​ឯកឧត្តម​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​រួម​គ្នា​លើ​សំណើសុំ​កិច្ចសហការ​ជំរុញ​ការងារ​បណ្តុះបណ្ដាល​វិជ្ជាជីវៈ និង​មុខរបរ​ពិតប្រាកដ​ដល់​ទណ្ឌិត រួមចំណែក​កាត់បន្ថយ​ភាព​មិន​រាងចាល និង​ជួយ​ដល់​ទណ្ឌិត​មានចំណេះ​ជំនាញ សម្រាប់​ត្រៀម​លក្ខណៈសម្បត្តិ​ធ្វើ​សមាហរណកម្ម​ពួកគេ​ចូលទៅ​ក្នុង​សហគមន៍​វិញ​។​

​លោក​អភិបាលរង បានបញ្ជាក់​ថា “​ខ្ញុំ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ អំពាវនាវ​ដល់​ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​សាលា​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១២ វិស័យ​ឯកជន និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សូម​ជួយ​បង្ក​លក្ខណៈ និង​សហការ​ជិតស្និត​ជាមួយ​មណ្ឌល​អប់រំ​កែប្រែ​ទី​១ ទី​២ និង​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដើម្បី​ហ្វឺកហ្វឹន​ទណ្ឌិត​ឱ្យ​ប្រែ​ក្លាយខ្លួន​ជា​ពលរដ្ឋ​ល្អ និង​មិន​ប្រព្រឹត្ត​បទល្មើស​សារជាថ្មី ដែល​នេះ​គឺ​ជា​ស្នូល​ដ៏​សំខាន់​នៃ​ក្របខ័ណ្ឌ​កំណែទម្រង់​ពន្ធនាគារ​ស្របតាម​អនុសាសន៍​ដឹកនាំ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គោលការណ៍​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​”៕ ដោយ​៖​កូឡាប​

spot_img
×