Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដុត​ភ្លើង​កំដៅ​រងា​បណ្តាលឲ្យ​ផ្ទុះ​គ្រាប់​រងរបួស​កុមារ​៤​នាក់​

spot_img

​ខេត្ត​ឧត្តរមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែ​ធ្នូ​នេះ គ្រាន់តែ​មាន​អាកាសធាតុ​រងា​សោះ ក៏​មាន​ការផ្ទុះ​គ្រាប់​បណ្តា​ឱ្យ​រងរបួស​កុមារ​ចំនួន​៤​នាក់​ដែល​ក្នុងនោះ​មាន កុមារី​ចំនួន​៣​នាក់​និង​កុមារា​ម្នាក់ ជា​សិស្សសាលា​បឋមសិក្សា​ហ៊ុន សែន​អន្លង់វែង ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តមានជ័យ ។ ការផ្ទុះ​ក្បាល​គ្រាប់​ប្រភេទ​៦០​មីលី្លម៉ែត្រ​នេះ ដោយសារ​ដុត​ភ្លើង​កំដៅ​រងា​ស្ថិត​ទីធ្លា​ខាងក្រោយ​សាលា។​

​លោក​ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា នេះ​ការ​រឿង​គួរឱ្យ​សង្វេក សូម្បី​នៅក្នុង​បរិវេន​សាលារៀន​ក៏​មាន​បញ្ហា​ដែរ សូម​អំពាវនាវ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​លោកគ្រូ​អ្នកគ្រូ ករណី​មាន​ការព្រួយបារម្ភ នៃ​សុ​វតិ្ថ​ភាព​ដោយ​មាន​ព័ត៌មានឬ​បាន​ជួប​វត្ថុ​សង្ស័យ​ថា​សំណល់​ជាតិ​ផ្ទុះ​ជា​គ្រាប់​មីន គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ សុំ​រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ឬ​កម្លាំង​សមត្ថកិច្ច និង​ស៊ីម៉ាក់ ដើម្បី​មាន​វិធានការ​ដោះស្រាយ​ជូន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×