តាម The Sun ខ្សែវីដេអូមួយត្រូវបានបង្ហោះលើគេហទំព័ររបស់ CCTV ដែលផ្តិតយកទិដ្ឋភាពស្រស់ក្នុងមន្ទីរពេទ្យមួយនាប្រទេសចិន។ វាជារូបភាពដែលថតដោយកាមេរ៉ាសុវត្ថិភាពត្រូវបានតម្លើងក្នុងមន្ទីរពេទ្យ។ រូបភាពបង្ហាញឲ្យឃើញនូវស្រមោលស្រអាប់ព្រាលៗ ចាប់ផ្តើមងើបអង្គុយសន្សឹមៗរួចក៏ហោះហើរចាកចេញទៅបាត់ ខណៈលើគ្រែបង្សល់តែរាងកាយរបស់អ្នកជំងឺដែលទើបផុតដង្ហើម។
រូបភាពនេះជាថ្មីម្តងទៀត បានធ្វើឲ្យមនុស្សជាច្រើនត្រូវទទួលស្គាល់ថា ព្រលឹងគឺពិតជាមាន ហើយវាគឺជាកត្តាបង្កើតឲ្យមនុស្សមានស្មារតី បុគ្គលិកលក្ខណៈ សណ្ឋានចិត្តសាស្ត្រគ្រប់យ៉ាង។ ប្រសិនបើពុំមានវាទេនោះ រាងកាយមនុស្សគ្រាន់តែជាផ្ទាំងសាច់មួយដែលគ្មានអារម្មណ៍អ្វីទាំងអស់ប៉ុណ្ណោះ។
ប្រិយមិត្តអាចទស្សនាបន្ថែមនូវខ្សែវីដេអូ បង្ហាញឲ្យឃើញករណីព្រលឹងចាកចេញពីរាងកាយពុំត្រឹមតែមនុស្សប៉ុណ្ណោះទេ ថែមទាំងសត្វផង៕ សូយន