ឆ្នាំជូត ៖ អ្នកអាចនឹងជួបរឿងមិនល្អជាច្រើន ។ ទំនាក់ទំនងមនោសញ្ចេតនាងាយប្រេះស្រាំ ។ អ្នកត្រូវនឹងនរដើម្បីដោះស្រាយបញ្ហា ។ ការងារត្រូវប្រមូលផ្តុំធ្វើឲ្យបានល្អ ប្រសិនមិនដូច្នេះនោះគូប្រជែងនឹងឆ្លៀតឱកាសអ្នកកំពុងច្របូកច្របល់ផ្លូវចិត្តនេះ ដើម្បីរាយអន្ទាក់ចាប់កំហុស ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា រកា , វក , ម្សាញ់ ៕
ឆ្នាំឆ្លូវ ៖ អ្នកជួបប្រទះបញ្ហាធ្ងន់ធ្ងរគួរសមក្នុងរឿងមនោសញ្ចេតនា ។ អ្នកទាំង២ កើតមានទំនាស់តានតឹងជាមួយគ្នា។ ទាំង២នាក់ សុទ្ធតែមានហេតុផល ដោយឡែករៀងៗខ្លួន ដោយមិនព្រមស្តាប់គ្នា ។ រឿងអាចពិបាកដោះស្រាយប្រសិនគ្មាននរណាម្នាក់បន្ទាបខ្លួន ។ ប៉ុន្តែបញ្ហាលុយកាក់អ្នកបែរជាជួបសំណាងល្អ លាភចូលច្រើន ចូរខំក្តាប់ឱកាសនេះឲ្យជាប់ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , កុរ ៕
ឆ្នាំខាល ៖ អ្នកកំពុងមានពេលដោយឡែករបស់ខ្លួន ។ មហិច្ឆតារបស់អ្នកធំធេង តែអ្នកជឿជាក់លើខ្លួនឯងថា អាចសម្រេចបានគោលដៅនោះ ដោយសមត្ថភាពខ្លួនផ្ទាល់ ។ ទំនាក់ទំនងមនោសញ្ចេតនា រវាងអ្នកនិងគូស្នេហ៍កំពុងរងសម្ពាធច្រើនពីប៉ែកគ្រួសារ ។ គម្លាតភូមិសាស្ត្រ គម្លាតអាយុ…ក្លាយជារនាំងរវាងអ្នកទាំង ២ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៦ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំថោះ ៖ ការងាររីកចម្រើនលឿនដោយពុំមានរងសមញបាធអ្វីបន្តិចណាសឡើយ ។ ស្មារតីធ្វើការរបស់អ្នកកាន់តែល្អជាង អ្នកអាចនឹងបានទទួលការពេញចិត្ត គាំទ្រយ៉ាងច្រើនអំពីថ្នាក់លើ និងឆាប់បានឡើងតំណែង ។ មនោសញ្ចេតនាក៏ល្អបំផុត អ្នកទាំង២បានត្រៀមជាស្រេចសម្រាប់ការបង្កើតគ្រួសារដ៏កក់ក្តៅមួយ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ១,៧ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមែ ៕
ឆ្នាំរោង ៖ ការងារជួបការលំបាកច្រើន ពេលដែលអ្នកមិនប្រមូលផ្តុំទៅក្នុងកិច្ចការដែលខ្លួនកំពុងធ្វើ ។ អ្នកកំពុងត្រូវបែកខ្ញែកអារម្មណ៍ដោយសារតែរឿងមិនពាក់ព័ន្ធ ។ អ្នកចាំបាច់ត្រូវសម្រួលឥរិយាបថឡើងវិញ ។ សុខភាពក៏មិនបានល្អប្រសើរ អ្នកងាយមានជំងឺខាងផ្លូវរំលាយអាហារ ត្រូវបរិភោគឲ្យបានត្រឹមត្រូវ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៦ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌ត្នោត , លឿង ។ ឆ្នាំអ្នកយកអាសា ចរ , រកា , វក ៕
ឆ្នាំម្សាញ់ ៖ ការងារអំណោយផលល្អ គ្រប់យ៉ាងអាចសម្រេចបានដោយរលូន ពុំជួបការលំបាក ឬឧបសគ្គអ្វីឡើយ ។ តែថ្ងៃនេះអ្នកត្រូវប្រយ័ត្នបញ្ហាលុយកាក់ ព្រោះងាយត្រូវគេបោកប្រាស់ឬបាត់បង់ ។ មនោសញ្ចេតនាល្អប្រសើរ មានរឿងរីករាយច្រើន និងប្រកបដោយភាពកក់ក្តៅ ផ្អែមល្ហែម ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៣,៩ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ , វក ៕
ឆ្នាំមមី ៖ ថ្ងៃនេះអ្នកអាចសម្រេចបានបំណងប្រាថ្នារបស់ខ្លួន។ ការងាររីកចម្រើនហួសពីការរំពឹងទុក ដោយមានអ្នកជួយយកអាសាជ្រោមជ្រែងគ្រប់កន្លែង ។ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាមិនបានល្អ ងាយកើតទំនាស់ខ្វែងគំនិតគ្នាពិបាកនឹងផ្សះផ្សា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ចរ , ថោះ , ខាល ៕
ឆ្នាំមមែ ៖ យីអ៊ុនកំពុងឡើងនាំមកឲ្យអ្នកនូវឱកាសរកប្រាក់ចំណូលច្រើន ។ អ្នករកស៊ីលក់ដូរកាក់កបបំផុត អតិថិជនចេញចូលមិនដាច់តាំងពីព្រឹកទល់យប់ ។ ប៉ុន្តែសុខភាពហាក់ទ្រុឌទ្រោមបន្តិច អ្នកត្រូវលៃពេលវេលាសម្រាប់ឲ្យបានច្រើនបញ្ចៀសកើតបញ្ហាធ្ងន់ធ្ងរ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ , មមី ៕
ឆ្នាំវក ៖ ថ្ងៃនេះអ្នកមិនចាំបាច់ខ្វាយខ្វល់ច្រើនអំពីបញ្ហាលុយកាក់ ទោះមិនសម្បូរហូរហៀរ តែអ្នកមានប្រាក់គ្រប់ចាយវាយដោយមិនត្រូវត្បិតត្បៀតឬខ្វះខាត ។ ប៉ុន្តែមានសញ្ញាមិនល្អ ក្នុងរឿងមនោសញ្ចេតនាងាយឈានទៅបែកបាក់ ដោយសារតែការយល់ច្រឡំមិនអធ្យាស្រ័យឲ្យគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៥ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត, រោង , រកា ៕
ឆ្នាំរកា ៖ ថ្ងៃនេះការងារថ្វីត្បិតរវល់និងនឿយហត់បន្តិចតែអ្នកនឹងសម្រេចបានសមិទ្ធផលគួរជាទីគាប់ចិត្ត ។ ទោះបីជាអ្នកធ្វើការស៊ីប្រាក់ខែ ឬធ្វើជំនួញក៏សុទ្ធតែមានសង្ឃឹមអំពីការងាររបស់ខ្លួន ។ រឿងមនោសញ្ចេតនាមានការប្រែប្រួលច្រើន អ្នកមិនចង់ត្រូវពឹងផ្អែកលើនរណាម្នាក់ឡើយ ដោយមានគំនិតខ្លួនទីពឹងខ្លួនច្រើនជាង ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៣,៨ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ប្រាក់ , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ , រោង ៕
ឆ្នាំចរ ៖ ថ្ងៃនេះអ្នកត្រូវនឹងនរ កុំឆេវឆាវបង្ករឿងធំ ។ អ្នកមានទុក្ខកង្វល់ពិបាកនិយាយចេញ តែមិនត្រូវធ្វើឲ្យប៉ះពាល់ដល់រឿងមនោសញ្ចេតនា ។ ការងារមិនស្ថិរភាព កើតមានបញ្ហាច្រើន ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌ស , ត្នោត ។ ឆ្នាំអ្នកយកអាសា វក , ខាល , មមី ៕
ឆ្នាំកុរ ៖ ការងារល្អប្រសើរ មានដំណឹងរីករាយច្រើន ។ លុយកាក់ធូរធារមានបន្ថែមខ្ទង់ចំណូលពីក្រៅ ។ តែរឿងមនោសញ្ចេតនាបែរជាមិនបានល្អ ។ អ្នកនៅលីវមិនយល់ថាហេតុអ្វីខ្លួននៅតែពុំទាន់រកឃើញគូព្រេង ។ អ្នកមានគ្រួសារហើយ នោះងាយមានទំនាស់ឈ្លោះប្រកែកគ្នាដោយសារតែរឿងតូចតាច ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៧ ដល់ ១៩ ។ ពណ៌ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ , មមែ ៕