Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រមូល​ពន្ធ​ពី​អ្នក​ជាប់ពន្ធ​មិនមែន​ជា​ការងាយ​ទេ ប៉ុន្តែ​មន្ត្រី​ពន្ធដារ​នៅតែ​ធ្វើ​ឫក​ធំ​នោះ​

spot_img

​ភ្នំពេញ​៖ លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ការប្រមូល​ពន្ធ​ពី​អ្នក​ជាប់ពន្ធ​មិនមែន​ជា​ការងាយ​នោះ​ទេ យក​លុយ​ពី​គេ​មិន​ស្រួល​ប៉ុន្មាន​ទេ តែ​ដោយសារ​វា​ជា​តាត​ព្វ​កិច្ច​របស់​ពួកគាត់ ទើប​ពួកគាត់​បង្ខំចិត្ត​ទៅ​បង់ពន្ធ ។​ដូច្នេះ​ទេ អភិបាលខណ្ឌ ទាំង​១២ សង្កាត់​ទាំង​១០៥ ត្រូវ​ចូលរួម​សហការ​គ្នា​ជាមួយ​សាខា​ពន្ធ​ដើម្បី​ប្រមូល​ពន្ធ​ចូល​រដ្ឋ​អោយបាន​ល្អ​ប្រសើរ​ទៅតាម​ផែនការ​ដែល​បានដាក់ចុះ ។​

​ការ​ជម្រុញ​បែប​នេះ​លោក​ឃួង ស្រេង បាន​ធ្វើឡើង​ការ​ពី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ នៅ​សាលា​រាជធានី​ភ្នំពេញ ក្នុង​ពិធី​ប្រកាស​តែងតាំង សម្រួល​ភារកិច្ច​និង​ប្រកាស​តែងតាំង​តំណាង​ប្រធាន​សេ​ខា​ខណ្ឌឫស្សីកែវ ដូនពេញ មានជ័យ ចំការមន ពោធិ៍​សែន​ជ័យ ។​

​លោក​ឃួង ស្រេង​បន្តថា ដោយ​កន្លងមក​នេះ​មាន​ប្រជាជន​មួយចំនួន​មិនសូវ​ជា​ខ្វល់​ជាមួយនឹង​ការបង់ពន្ធ​ទេ តែ​ដល់​ពេល​ជិត​បិទ​លែងអោយ​បង់​ទើប​នាំគ្នា​សម្រុក​ទៅ​បង់ពន្ធ ដែល​ជា​បញ្ហា ដោយសារ​ពួក​គាត់​សម្រុក​ទៅ​បង់ពន្ធ​ច្រើន​គ្នា​ពេក ធ្វើអោយ​មន្ត្រី​ពន្ធដារ​បំរើសេវា​បង់ពន្ធ​ជូន​មិនបាន​ល្អ​។ លោក​ថា ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បំផុស​និង​ប្រកាស​អោយ​ពួកគាត់​ទៅ​បង់ពន្ធ ដោយ​វា​ជា​កាតព្វកិច្ច​ជៀ​សមិន​ផុត​ទេ​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​មានប្រសាសន៍ថា យើង​នឹង​បង្កើត​សាខា​ទាំង​៩​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​រាជធានី​ភ្នំពេញ ។ ការបង្កើតអោយមាន​អង្គភាព​មួយ​នេះ គឺ​ដើម្បី​សម្រួល​ការងារ​នៅ​រាជធានី​ភ្នំពេញ ស្របពេល​ដែល​រាជធានី​ភ្នំពេញ​មាន​ចំណូល​ច្រើន​ពី​ការប្រមូល​ពន្ធ​នេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៧​នេះ ការប្រមូល​ពន្ធ​នៅ​ថ្នាក់ក្រោម​ជាតិ​ដូចជា ពន្ធ​ប្រថាប់ត្រា ជា​ដើម​នោះ​បាន​ជាង​១៧១​លាន​ដុល្លារ ជា​ចំណូល​ថវិកា​ក្រោម​ជាតិ​រកបាន ដែល​អាច​បំរើ​អោយ​ប្រជាពលរដ្ឋ​ក្នុង​ការអភិវឌ្ឍ​មូលដ្ឋាន​នៅ​ថ្នាក់ក្រោម​ជាតិ​។​ចំណែក​ពន្ធដារ​ថ្នាក់ជាតិ​វិញ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ គិត​ក្នុង​រយៈពេល​១១​ខែ យើង​មាន​លើស​ផែនការ​៦,៥​ភាគរយ ខណៈ​បើតាម​ផែនការ​ត្រូវ​ប្រមូល​មាន​ចំនួន ១៧១៥​លាន​ដុល្លារ តែត្រឹម​១១​ខែ​សោះ​យើង ប្រមូល​បាន​រហូត​ដល់​១៨២៨​លាន​ដុល្លារ អញ្ចឹងទេ វា​នឹង​អាច​លើស​ផែនការ​ជាង​១០​ភាគរយ ពោល​គឺ​ការប្រមូល​ពន្ធដា​នៅ​ឆ្នាំ​២០១៧​នេះ ថវិកា​ដែល​នឹង​ត្រូវ​ប្រមូល​បាន​លើស​ផែនការ មិនតិច​ជាង​១០០​លាន​ដុល្លារ​ទេ ដើម្បី​អោយ​រដ្ឋ​ប្រើប្រាស់​។ ការប្រមូល​ពន្ធ​បាន​លើស​ផែនការ​ជា​បន្តបន្ទាប់​នេះ​ក៏​ដោយសារ​ការកៀងគរ ការចុះបញ្ជី​បានល្អ ។​

លោក​បញ្ជាក់ថា ដើម្បី​អោយ​ការងារ​នេះ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត​នោះ នៅ​ពេល​ដ៏​ខ្លី​ខាងមុខនេះ​យើង​នឹង​ចេញ​វិក័យ​បត្រពន្ធដារ​នេះ​អោយ ដូច​ការ​ចេញ​វិក័យ​ប​ត្រ​ទឹក ភ្លើង​អញ្ចឹង​ដែរ ដែល​ការងារ​នេះ​ចាំបាច់​ត្រូវ​ប្រើ​ធនធានមនុស្ស​។​ដោយ​កន្លងមក​ដាក់​ម​នុស្ស​ខុស​ពី​ជំនាញ ដូច្នេះ​ការផ្ទេ​រធន​ធា​ម​មនុស្ស​វា​ជា​រឿង​សំខាន់ ។​ការបង់ពន្ធ​ត្រូវបាន​ធ្វើ​ជា​ទំនើបកម្ម ដោយ​យើង​បាន​ចាប់ដៃ​ជាមួយ​ធនាគារ​ឯកជន​ជាច្រើន ដែល​ប្រជាពលរដ្ឋ​អាច​បង់ពន្ធ​តាម​អន​ឡាញ​ក៏​បាន​ស្រួល​។​

​លោក​បញ្ជាក់ថា នៅ​ដើមឆ្នាំ​២០១៨​នេះ យើង​បាន​ជ្រើសរើស​មន្ត្រី​ជាប់​កិច្ចសន្យា​រួច​ហើយ ដើម្បី​ធ្វើ​ការងា​រលើ​វិស័យ​ពន្ធដារ​នេះ លោក​នឹង​អោយ​មន្ត្រី​របស់​យើង​ចុះ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ អោយ​លិខិត​ទៅ​ពួក​គាត់​មើល អោយ​មន្ត្រី​ចុះ​ទៅ​ធ្វើ​បច្ចុប្បន្នភាព មិន​អាច​យក​ដី​វីឡា​ចាស់​ទៅ​បង់ពន្ធ ខណៈ​វីឡា​នោះ​រុះរើ​ទៅ​ធ្វើ​ជា​ខុន​ដូ​ច្រើនជាន់​ហើយ​នោះ ទេ​។​

​លោក​សូម​អោយ​អាជ្ញាធរ​រាជធានី​សហការ​ជាមួយ​ពន្ធដារ ដើម្បី​ធ្វើ​ការងា​រលើ​ការប្រមូល​ពន្ធ​នេះ ។​លោក​បញ្ជាល់ថា ការសុំ​អោយ​សហការ​នេះ​គឺ​ចង់​អោយ​មន្ត្រី​របស់​លោក​ចុះ​មូលដ្ឋាន​ដើម្បី​ប្រកាស់​ប្រាប់​ប្រជាពលរដ្ឋ ថា​ផ្ទះ​ណា​ជាប់ពន្ធ​និង​ផ្ទះ​ណា​មិន​ជាប់ពន្ធ ។​យើង​ត្រូវ​ជៀសវាង​អោយបាន​នូវ​បញ្ហា​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ ដូច​ជា​ពួកគាត់​មិន​បាន​ទទួល​ព័ត៌មាន​ថា​ផ្ទះ​គាត់​ត្រូវ​ជាប់ពន្ធ​ទេ លុះ​ពេល​គាត់​ផ្ទេរ​ឬ​លក់​ផ្ទះ​លក់​មិន​បាន​ដោយ​ត្រូវ​បង់ពន្ធ​ហើយ​ត្រូវ​ផាកពិន័យ​ថែមទៀត​នោះ​។​

​លោក​ឃួង ស្រេង ក៏ដូចជា​លោក គង់ វិបុល បាន​មានប្រសាសន៍​ហើយ​ថា ការប្រមូល​ពន្ធ​ពី​អ្នក​ជាប់ពន្ធ​មិនមែន​ជា​ការងាយស្រួល យក​លុយ​ពី​គេ​មិន​ស្រួល​ប៉ុន្មាន​ទេ តែ​ដោយសារ​វា​ជា​តាត​ព្វ​កិច្ច​របស់​ប្រជាពលរដ្ឋ ពួកគាត់​បង្ខំចិត្ត​ទៅ​បង់ពន្ធ ។​ប៉ុន្តែ​អ្វី​ដែល​ជា​ទង្វើរ​មិន​ល្អ​របស់​មន្ត្រី​ពន្ធដារ​នោះ គឺ​ធ្វើ​ឬ​ក​ពារ​ដូច​ស្តេច ធ្វើ​មើល​តែ​អ្នក​ទៅ​បង់ពន្ធ​ចូល​រដ្ឋ​នោះ ទៅសុំ​បាយ​មន្ត្រី​អស់ហ្នឹង​ស៊ី​អញ្ចឹង​ដែរ ។​

​ប្រជាពលរដ្ឋ​រស់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​ដូចជា​ពលរដ្ឋ​រស់​នៅ​ខណ្ឌ​៧​មករា ខណ្ឌ​ច្បារអំពៅ​ជាដើម បាន​បង្ហាញ​ពី​ទង្វើរ​មិន​ល្អ​របស់​មន្ត្រី​ពន្ធដារ​នៅ​តាម​ខណ្ឌ​នី​មួយៗ​ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ពួកគាត់​មាន​កាតព្វកិច្ច​ត្រូវ​បង់ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​មួយ​ឆ្នាំ​១​ដង តែ​នៅ​ពេល​ទៅ​ដល់​ទីស្នាក់ការ​បង់ពន្ធ ទោះបី​មាន​អ្នក​ទៅ​បង់ពន្ធ​នោះ​ត្រឹម​២​ទៅ​៣​នាក់​ក៏ដោយ ក៏​មន្ត្រី​ទាំងនោះ បំរើ​ជូន​អ្នក​ទៅ​បង់ពន្ធ​មិនល្អ​ដែរ ដូចជា​ការប្រើ​សំដី​មិន​សមរម្យ អោយ​ប្រជាពលរដ្ឋ​រត់​ទៅ​កូ​ពី​ឯកសារ​នៅ​ឆ្ងាយ​ពី​ទីស្នាក់ការ បើ​ទោះបី​នៅក្នុង​ស្នាក់ការ​ពន្ធដា​នោះ​មាន​ម៉ាស៊ីនកូពី​ជាច្រើន​គ្រឿងក៏​ដោយ ។​ទង្វើ​បែប​នេះ​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រិះគន់​ព្រមទាំង​លួច​ជេរ​បញ្ចោរ​ផងដែរ ហើយ​មាន​ប្រពល​រដ្ឋ​ខ្លះ​និយាយថា ឈប់​មក​បង់​ពន្ធ​នៅ​ស្នាក់ការ​ពន្ធដារ​ទាំងនេះ​ទៀត​ទៅ បើ​មិន​ចង់​អោយ​ខាតបង់​ពេលវេលា​និង​ក្តៅក្រហយ​ក្នុង​ចិត្ត​ដោយ​សារមន្ត្រី​អស់​នេះ​នោះ នាំគ្នា​ទៅ​បង់ពន្ធ​នៅ​ធនាគារ​ជា​ដៃគូ​វិញ​ទៅ ៕ ដោយ ៖ កូឡាប​

 

spot_img
×