ឆ្នាំជូត ៖ ថ្ងៃនេះអ្នកប្រែជាមានចិត្តឆេវឆាវ មិនសូវស្តាប់តាមដំបូន្មានអ្នកក្រៅ ដូច្នេះងាយមានទំនាស់ក្នុងការងារ ។ អ្នកក៏មិនបានស្រុះស្រួលជាមួយសាច់ញាតិ ឬមិត្រភក្តិ ហេតុនេះងាយធ្លាក់ក្នុងសភាពឯកោ នឿយណាយ ។ គួរបើកទូលាយចិត្តត្រៀមទទួលយកយោបល់របស់គ្រប់គ្នាទន្ទឹមនោះពិនិត្យមើលខ្លួនឯងឡើងវិញ ។ ប៉ុន្តែហិរញ្ញវត្ថុរបស់អ្នកកំពុងលូតលាស់គួរឲ្យត្រេកអរ ។ ខ្ទង់វិនិយោគខាងក្រៅកំពុងកើនឡើងយ៉ាងច្រើន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៦ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ទឹកសមុទ្រ , ស ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង , កុរ ៕
ឆ្នាំឆ្លូវ ៖ អ្នកត្រូវប្រយ័ត្នប្រយែងពាក្យសំដី ។ អាចដោយសារការនិយាយស្តីត្រង់ៗពេកអ្នកងាយធ្វើឲ្យអ្នកផ្សេងទាស់ចិត្ត ឬប៉ះពាល់ផ្លូវចិត្តមនុស្សជិតស្និទ្ធ ។ មុនពេលធ្វើកិច្ចការអ្វី ត្រូវពិចារណាឲ្យល្អិតល្អន់ ចៀសវាងដោះស្រាយកិច្ចការតាមអារម្មណ៍ ធ្វើឲ្យការងារងាយជួបឧបសគ្គថ្ងៃក្រោយ ។ អ្នកត្រូវពង្រីកការប្រាស្រ័យទាក់ទងជាមួយគ្រប់គ្នា ។ ការឃុំខ្លួនក្នុងពិភពមួយដោយឡែកគ្មានផលល្អសម្រាប់ខ្លួនឡើយ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,២ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ជូត , ម្សាញ់ , រកា ៕
ឆ្នាំខាល ៖ អ្នកមានស្មារតីទទួលខុសត្រូវខ្ពស់ មិនដែលបោះបង់ការងារពាក់កណ្តាលទី ហេតុនេះផ្លូវឈានឡើងខ្ពស់ក្នុងការងារមិនពិបាកសម្រាប់អ្នកឡើយ ។ អ្នកចុះសម្រុងល្អជាមួយសមាជិកក្នុងគ្រួសារ ពិសេសជាមួយកូនស្រី ។ មនុស្សឆ្នាំខាលមានទំនាក់ទំនងសង្គមស្មុគស្មាញគួរសម ។ អ្នកគួរកាត់ផ្តាច់ទំនាក់ទំនងមិនចាំបាច់ដើម្បីវិលពេលវេលាឲ្យបានច្រើនជាងសម្រាប់សាច់ញាតិមិនត្រូវយកមូលហេតុការងារដើម្បីចេញក្រៅទំនាក់ទំនងច្រើនពេក ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៨ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង បៃតង , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ចរ , កុរ , មមី ៕
ឆ្នាំថោះ ៖ ថ្ងៃនេះសមស្របសម្រាប់អ្នករៀបចំផែនការរយៈពេលខ្លីសម្រាប់ខ្លួន ។ ថ្ងៃនេះក៏ល្អប្រសើរសម្រាប់អ្នកណាមានបំណងចុះកិច្ចសន្យា អាចរកបានម៉ូយវិនិយោគធំ ។ ប៉ុន្តែអ្នកនៅតែត្រូវប្រយ័ត្នប្រយែងពេលធ្វើការសម្រេចចិត្ត ទោះបីជាថ្ងៃល្អ តែពុំមែនកិច្ចការគ្រប់យ៉ាងសុទ្ធតែស្របតាមគំនិតអ្នក ។ អ្នកអាចមានវិវាទជាមួយគូស្នេហ៍ ។ អ្នកទាំង ២ ត្រូវនឹងនរជជែកគ្នា និងអធ្យាស្រ័យឲ្យបានច្រើន ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌នាំសំណាង ស្លាបកំភេម , ខ្មៅ ។ ឆ្នាំអ្នកយកអាសា មមែ , ចរ , កុរ ៕
ឆ្នាំរោង ៖ ថ្ងៃនេះមានបញ្ហាស្មុគស្មាញច្រើន ប្រសិនជាអ្នកដឹកនាំនោះត្រូវស្តាប់យោបល់ថ្នាក់ក្រោមឲ្យបានច្រើនជាង ។ អាចការអះអាងហួសហេតុរបស់អ្នកបង្កឲ្យមានការមិនសប្បាយចិត្តជាច្រើនសម្រាប់គ្រប់គ្នា ។ អ្នកក៏គួរចៀសវាងការប្តឹងប្តល់ ឬប្រទាញប្រទង់ក្នុងថ្ងៃនេះ ព្រោះនឹងខូចខាតប្រយោជន៍ធំ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៩ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង កាហ្វេ , ស ។ ឆ្នាំអ្នកយកអាសា ជូត , រោង , រកា ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះជាថ្ងៃធ្វើការដ៏ប្រសិទ្ធភាព និងសំណាងល្អ ។ ដោយចរិតរួសរាយ ជួយយកអាសាអ្នកដទៃ អ្នកងាយទទួលបានការស្រឡាញ់រាប់អានពីមនុស្សគ្រប់គ្នា ។ ប្រសិនជាថ្នាក់លើ អ្នកនឹងជាចៅហ្វាយម្នាក់គួរឲ្យគោរព ។ អ្នកត្រូវលៃពេលវេលាឲ្យច្រើនសម្រាប់គូស្នេហ៍ ។ ទោះបីជីវិតប្តីប្រពន្ធសុខដុមរមនា តែនៅតែត្រូវការយកចិត្តទុកដាក់ចំពោះគ្នា ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,៣ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង ក្រហម , ទឹកសមុទ្រ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង , រកា ៕
ឆ្នាំមមី ៖ ការងារល្អបំផុត អាចសម្រេចបានជោគជ័យគ្រប់ផែនការ ដោយមិនជួបការលំបាក ឬឧបសគ្គរារាំង ។ ប្រសិនជាមនុស្សនៅលីវថ្ងៃនេះអ្នកគួរចូលរួមក្នុងការជួបជុំមិត្តភក្តិ អាចនៅទីនោះអ្នកនឹងរកឃើញមនុស្សដែលសក្តិសមជាមួយខ្លួន ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ០,៤ ពិន្ទុ ។ ម៉ោងល្អ ១៩ ដល់ ២១ ។ ពណ៌នាំសំណាង ស្វាយ , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ខាល, មមែ , ចរ ៕
ឆ្នាំមមែ ៖ ថ្ងៃនេះអ្នកមិនសប្បាយចិត្ត អាចមានវិវាទកើតឡើងរវាងអ្នកនិងសាច់ញាតិ ។ បញ្ហាលុយកាក់ពិបាកដោះស្រាយ ដូច្នេះទាំងសងខាងត្រូវបន្ថយចរិកលោភលន់របស់ខ្លួន ។ ក្នុងការងារអ្នកអាចមានអារម្មណ៍ត្រូវគ្រប់គ្នាធ្វើឲ្យឯកោ តែទាំងនោះគ្រាន់តែជាការស្រមើស្រមៃ អ្នកត្រូវខ្លាំងក្លាជាងពេលសម្តែងទស្សនៈរបស់ខ្លួនធ្វើឲ្យគ្រប់គ្នាយល់ច្បាស់អំពីខ្លួន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌នាំសំណាង លឿង, ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា ថោះ , មមី , កុរ ៕
ឆ្នាំវក ៖ ការងារល្អប្រសើរ មានអ្នកជួយយកអាសាជ្រោមជ្រែងពេលអ្នកជួបការលំបាក និងត្រៀមឧទ្ទេសនាមឱកាសល្អៗសម្រាប់អ្នក សំខាន់គឺអ្នកត្រូវរក្សាឥរិយាបថម៉ឺងម៉ាត់ ។ អ្នកនឹងសមាជិកក្នុងគ្រួសារក៏មានទំនាក់ទំនងយ៉ាងល្អ ស្រុះស្រួល និងប្រកបដោយភាពកក់ក្តៅ ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ១,៥ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌នាំសំណាង ប្រផេះ , ស ។ ឆ្នាំអ្នកយកអាសា ជូត , រោង , ម្សាញ់ ៕
ឆ្នាំរកា ៖ ការងារទទួលបានផ្លែផ្កាសក្តិសមនឹងការខំប្រឹងប្រែងរបស់អ្នក ។ អ្នកបានការទទួលស្គាល់ពីថ្នាក់លើ និងអ្នករួមការងារ ។ ប្រសិនជាអ្នកជំនួញអ្នកអាចឆ្លៀតឱកាសនេះដើម្បីចុះកិច្ចសន្យាជាមួយដៃគូ ។ គ្មាននរណាអាចបំពេញចិត្តមនុស្សគ្រប់គ្នា ដូច្នេះអ្នកមិនគួរចាប់អារម្មណ៍ច្រើនដល់ពាក្យសំដីមិនល្អរបស់ជនមិនចូលចិត្តខ្លួន ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ០,៩ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌នាំសំណាង លឿង , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , រោង , ម្សាញ់ ៕
ឆ្នាំចរ ៖ ការងារមិនសូវល្អ អ្នកគួរស្តាប់យោបល់គ្រប់គ្នា និងសង្កេតស្ថានភាពជុំវិញឲ្យម៉ត់ចត់ជាង គួរប្រញាប់ប្រញាល់ស្ទុះឡើងទៅប៉ែកខាងមុខ ដើម្បីបង្កើតស្នាដៃអាចធ្វើឲ្យអ្នកងាយមានកំហុសឆ្គង ។ អ្នកក៏គួរយោគយល់អធ្យាស្រ័យជាមួយគ្រប់គ្នាឲ្យបានច្រើនជាង ធ្វើដូច្នេះទើបដណ្តើមបានមនោសញ្ចេតនាពីមនុស្សនៅជុំវិញខ្លួន ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៣ ពិន្ទុ ។ ម៉ោងល្អ ៣ ដល់ ៥ ។ ពណ៌នាំសំណាង ប្រផេះ , ត្នោត ។ ឆ្នាំអ្នកយកអាសា ថោះ , រោង , រកា ៕
ឆ្នាំកុរ ៖ ថ្ងៃនេះអ្នកត្រូវបញ្ចៀសឲ្យបានទំនាស់ជាមួយមិត្តភក្តិឬអ្នករួមការងារ ។ គ្រប់យ៉ាងសុទ្ធតែមានទិសដោះស្រាយពេលទាំងសងខាងរក្សាភាពនឹងនរ មិនច្រឡោត ។ អ្នកក៏គួរស្តាប់ដំបូន្មានរបស់អ្នកមានបទពិសោធន៍ មិនត្រូវចចេសចង់ឈ្នះ ។ អ្នកក៏ត្រូវប្រយ័ត្នពាក្យសំដីកុំឲ្យប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ដែលងាយធ្វើឲ្យមនោសញ្ចេតនា ត្រូវប្រេះស្រាំពិបាកផ្សះផ្សា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៦ ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌នាំសំណាង បៃតង , ស ។ ឆ្នាំអ្នកយកអាសា ជូត , ខាល , ថោះ ៕