តាកែវ ៖ គ្រប់មជ្ឈដ្ឋាននៃប្រជាពលរដ្ឋក្នុងខេត្តតាកែវហាក់មានគំនិត និង បំណងប្រាថ្នាតែមួយ ដោយនាំគ្នា បួងសួងប្រាថ្នា សេចក្តីសុខសុវត្ថិភាព ព្រមទាំងអំពាវនាវឱ្យមានការបង្កើនក្តី ស្រឡាញ់ចំពោះ បរិស្ថាន តាមរយៈរក្សា និង សម្អាត អនាម័យសម្រាប់ ឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ ។
លោកប៉ាន់ ណូរ៉ា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមភាគតេជោសែនតាកែវ បានមានប្រសាសន៍ថា ការរៀបចំ សង្ក្រាន្ត ឆ្នាំថ្មីនេះ ដើម្បីឱ្យ លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សា នុសស្សិ បានសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយ ព្រឹត្តិការណ៍ នេះដែរ វិទ្យាស្ថាន បាន ភ្ជាប់ នូវ ប្រធានបទដ៏សំខាន់ មួយដើម្បីឱ្យ យុវជន ទាំងអស់ សិស្សនិសិត្សបានយល់ និង បង្កើនការយកចិត្តទុកដាក់នោះ គឺ ពួកយើងអាចធ្វើបាន ។
លោកនាយកបានបន្តថា ការជួបជុំដោយមានការលើកយកល្បែងរបាំប្រពៃណី វប្បធម៌មក សម្តែង នេះជា ផ្នែក មួយជំរុញដល់ យុវជន និងក្មេងៗជំនាន់ក្រោយបាន ស្គាល់ ពិសេស បង្កើនក្តី ស្រលាញ់ សាមគ្គីរវាងគ្នា និង គ្នា ។
តំណាងអោយក្រុមនិសិត្សនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ និយាយថា ពួកគាត់ទាំងអស់គ្នា មានអារម្មណ៏រំភើប និងសប្បាយរីករាយខ្លាំងណាស់ ជាមួយនិងការងាររួមគ្នាបង្កើតសង្គ្រាន នៅក្នុងវិទ្យស្ថានយើងនេះ ជាពិសេសការខិតខំគៀងគរ ពីសំណាក់លោកនាយក និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលពួកគាត់បានធ្វើពួកខ្ញុំជាក្មេងជំនាន់ក្រោយនេះបានស្គាល់នៅល្បែងប្រជាប្រិយរបស់ខ្មែរយើងជាច្រើន ដែលបានបន្សល់ពីដូនតារបស់យើង ។ អ្វីដែលពិសេសក្នុងព្រឹត្តិការណ៏នោះផងដែរ យើងសង្កេតឃើញថា មានការសម្តែងនៅក្បាច់គុនបុរាណខ្មែរ ល្បុកត្តោ អោយមនុស្សជាច្រើនបានទស្សនា និងចូលរួមលើស្ទួយដល់ពួកគាត់ក្នុងការថែរក្សាមរតក់សម្បត្តិរបស់បុព្វបុរសខ្មែរយើង ។
ជាចុងក្រោយក្រុមនិស្សិតក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នាឳកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមអោយការធ្វើដំណើររបស់បងប្អូនមានសុខសុវត្តិភាព និងបើបរដោយប្រកាន់ជាប់នៅការគោរពច្បាប់ចរាចរណ៏ទាំងអស់គ្នា ៕ ដោយ ៖ តាកែវ