ការលក់សាំងនៅក្នុងប្រទេសនីមួយ មានតម្លៃខុសៗគ្នា បើទោះបីជាប្រទេសទាំងនោះទិញសាំងមកពីទីផ្សារអន្តរជាតិក្នុងតម្លៃដូចៗគ្នាក៏ដោយ។ ការលក់សាំងរាយអាចមានតម្លៃខុសគ្នា អាស្រ័យទៅលើការកំណត់ពន្ធនាំចូលរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ។
ក្នុងប្រទេសជាសមាជិកអាស៊ាន សិង្ហបុរីមានតម្លៃសាំងថ្លៃជាងគេបំផុត ខណៈដែលម៉ាឡេស៊ីមានតម្លៃសាំងថោកជាងគេបំផុត។
ខាងក្រោមនេះ CEN នឹងបង្ហាញពីតម្លៃសាំងថ្មីៗបំផុតនៅក្នុងប្រទេសជាសមាជិកអាស៊ាន (តម្លៃក្នុងមួយលីត្រ) ៖
១. កម្ពុជា តម្លៃ ៤,១៥០រៀល ឬ ១ដុល្លា
២. ថៃ តម្លៃ ១,១២ដុល្លា
៣. ឡាវ តម្លៃ ១,១៩ដុល្លា
៤. វៀតណាម តម្លៃ ០,៨០ដុល្លា
៥. ម៉ាឡេស៊ី តម្លៃ ០,៥០ដុល្លា
៦. មីយ៉ានម៉ា តម្លៃ ០,៥៦ដុល្លា
៧. សិង្ហបុរី តម្លៃ ១,៥៦ដុល្លា
៨. ភីលីពីន តម្លៃ ១,០៦ដុល្លា
៩. ឥណ្ឌូនេស៊ី តម្លៃ ០,៧០ដុល្លា
១០. ប្រ៊ុយណេ (គ្មានទិន្នន័យ)៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ www.globalpetrolprices.com