អាជ្ញាធរសិង្ហបុរីបានធ្វើការរឹបអូសស្រកាពង្រូលចំនួន ១៤តោនដែលបំរុងធ្វើដំណើរតាមកប៉ាល់ចេញ ទៅកាន់ប្រទេសវៀតណាម។ ស្រកាពង្រូលនោះមានតម្លៃជាទឹកប្រាក់ប្រមាណ ៣៨,៧លានដុល្លាអាមេរិច។
នៅក្នុងសេចក្តីប្រកាស មន្ត្រីគយសិង្ហបុរីបានថ្លែងថា ពួកគេបានធ្វើការពិនិត្យមើលកុងតឺនឺមួយ ដែលចូលមកសិង្ហបុរី ពីប្រទេសនីសេរីយ៉ា ហើយបានដាក់ស្លាកថា “សាចគោកក”។ ប៉ុន្តែនៅពេលពិនិត្យមើល ពួកគេបានឃើញស្រកាពង្រូលដ៏ច្រើនដោយច្រកក្នុងបាវចំនួន ២៣០បាវ។
ការឆែកឆេរនោះ ក៏បានរកឃើញភ្លុកដំរីដែលកាត់ និងឆ្លាក់រួចទម្ងន់ជិត ១៨០គីឡូផងដែរ។
នេះគឺជាការរឹបអូសបានស្រកាពង្រូលដ៏ច្រើនបំផុត។ ទម្ងន់ ១៤តោន វាអាចស្មើនឹងដំរីអាហ្វ្រិចពី ២ ទៅ ៣ក្បាល។
ពង្រូល ស្ថិតក្នុងចំណោមសត្វដែលមានការរត់ពន្ធច្រើនបំផុតក្នុងពិភពលោក ដោយសារមានតម្រូវការយ៉ាងច្រើនៅក្នុងប្រទេសចិន និងវៀតណាម កន្លែងដែលគេប្រើប្រាស់ពង្រូល ធ្វើជាថ្នាំសម្រាប់ព្យាបាលជំងឺហឺត ឬមហារីកជាដើម៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN