យន្តហោះបំបាំងកាយប្រភេទ F-35 របស់ជប៉ុន ដែលជាប្រភេទយន្តហោះចំបាំងដ៏ទំនើបបំផុតក្នុងពិភពលោក បានធ្លាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីភិច ខណៈពេលកំពុងធ្វើការហ្វឹកហាត់កាលពីថ្ងៃអង្គារម្សិលមិញនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការពារជាតិជប៉ុន។
រដ្ឋមន្ត្រីការពារជាតិជប៉ុន Takeshi Iwaya បានថ្លែងថា យន្តហោះចំបាំងនោះកំពុងធ្វើការហ្វឹកហាត់ហោះហើរជាមួយនឹងយន្តហោះចំបាំង ៣ទៀត ហើយវាបានបាត់ការទាក់ទងកាលពីថ្ងៃអង្គារល្ងាច។ បំណែកនៃយន្តហោះនោះត្រូវបានរកឃើញនៅព្រឹកថ្ងៃពុធ។
រដ្ឋមន្ត្រីការពារជាតិដដែលបានថ្លែងប្រាប់អ្នកសារពត៌មានថា អ្នកបើយន្តហោះចំបាំងនោះបានសញ្ញាដើម្បីបញ្ឍប់បេសកម្មភ្លាមៗមុនពេលវាបាត់ពីរ៉ាដា។
ក្រុមស្វែងរក បានរកឃើញបំណែកជាច្រើនរបស់យន្តហោះនោះ។ កងកម្លាំងរបស់ជប៉ុន និងអាមេរិចកំពុងបន្តស្វែងរកអ្នកបើកដែលបាត់ខ្លួននោះ។
លោក Takeshi Iwaya បានថ្លែងថា យន្តហោះចំបាំងប្រភេទ F-35s ផ្សេងៗទៀតនឹងត្រូវផ្អាកមិនឲ្យមានការហោះហើរឡើយ រហូតដល់ការហេតុការណ៍ធ្លាក់កាលពីថ្ងៃអង្គារ ត្រូវបានកំណត់រួចរាល់៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN