ឆ្នាំជូត ៖ ថ្ងៃនេះត្រូវប្រយ័ត្នប្រយែងពាក្យសម្តី អ្នកអាចជួបបញ្ហាដោយសារសម្តីអចេតនារបស់ខ្លួន ។ ទោះបីអ្នកគ្មានគំនិតអាក្រក់តែបែរជាអាចធ្វើឲ្យអ្នករួមការងារយល់ច្រឡំ អ្នកបានបង្កើតសត្រូវដោយមិនដឹងខ្លួន ។ នេះជាមូលហេតុធ្វើឲ្យការងារត្រូវអាក់ , ផែនការពិបាកសម្រេចជោគជ័យ ។ តែសំណាងល្អបញ្ហាលុយកាក់មានស្ថិរភាព អ្នកអាចចាយវាយដោយសេរីមិនបារម្ភពីការខ្វះខាត ។ ពិសេសអ្នករកស៊ីធ្វើជំនួញនោះកាក់កបបំផុត ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៥ពិន្ទុ ។ លេខសំណាង ៤,៩ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ស , បៃតងខ្ចី ។ ឆ្នាំអ្នកយកអាសា រោង , វក ៕
ឆ្នាំឆ្លូវ ៖ ផ្លូវបុព្វហេតុរបស់អ្នកថ្ងៃនេះល្អគួរសម ។ អ្នកមានឱកាសបង្ហាញសមត្ថភាបរបស់ខ្លួន និងពង្រីកថែមចំណេះដឹងកាន់តែទូលំទូលាយជាង ចូរប្រឹងប្រែងក្តាប់ឱកាសនេះឲ្យជាប់ ។ រឿងមនោសញ្ចេតនា មិនបានល្អ គូស្នេហ៍គ្មានអារម្មណ៍នឹកនាគ្នាច្រើនដូចមុនទៀត ចំណងស្នេហ៍អាចបែកបាក់ ប្រសិនអ្នកទាំង២ មិនរកវិធីជិតដិតគ្នាវិញ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ០,៦ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង លឿង , ត្នោត ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , រកា ៕
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកទទួលដំណឹងរីករាយច្រើន ។ អ្នកមានឱកាសពង្រីកការងាររបស់ខ្លួន ។ ឱកាសដើម្បីក្លាយជាអ្នកដឹកនាំបើកទូលាយរង់ចាំអ្នកប្រសិនអ្នកមានគ្រប់សមត្ថភាព និងឆន្ទះ នោះពុំមានអ្វីជាការរាំងស្ទះឡើយ ។ បញ្ហាលុយកាក់ចម្រុងចម្រើន មានបន្ថែមប្រភពចំណូល ពេលនេះអ្នកគួរពិចារណាថែមអំពីការវិនិយោគនៅវិស័យថ្មីៗមួយចំនួន ដើម្បីបង្កើតទ្រព្យ ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៧ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌បៃតងចាស់ , ស្លាបកំភេម ។ ឆ្នាំអ្នកយកអាសា មមី , ចរ ៕
ឆ្នាំថោះ ៖ អ្នកមើលឃើញឱកាសរកប្រាក់ច្រើន និងរបស់ក្តាប់បានមិនឲ្យលាភរបូតផុតដៃ ។ អ្នកធ្វើការរកស៊ីប្រាក់ខែអាចរកបានថែមកិច្ចការពីខាងក្រៅ អ្នកក៏គួរថ្លឹងថ្លែង ប្រសិនពុំមានកម្លាំង និងពេលវេលាគ្រប់ ។ ថ្ងៃនេះដែរអ្នកត្រូវយកចិត្តទុកដាក់ថែទាំសុខភាពរបស់ខ្លួន ។ មុខងារថ្លើមអាចរងឥទ្ធិពលដោយសារការបរិភោគសម្រាកមិនបានត្រឹមត្រូវ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ១,៧ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌បៃតងខ្ចី , ត្នោត ។ ឆ្នាំអ្នកយកអាសា កុរ , ចរ ៕
ឆ្នាំរោង ៖ អ្នកមានអារម្មណ៍មិននឹងនរពេលរឿងគ្រួសាររញ៉េរញ៉ៃ អាថ៌កំបាំងលាក់ទុកដល់ថ្ងៃចុងក្រោយក៏ជួយចេញបងប្អូនបង្កើតមិនយល់និងអធ្យាស្រ័យឲ្យគ្នាធ្វើឲ្យអ្នកពិបាកចិត្តបំផុត ។ អ្នកសំណាងល្អ ការងារមិនត្រូវរងឥទ្ធិពលច្រើន ដោយសភាពផ្លូវចិត្តរបស់អ្នក ។ ទោះបីរឿងគ្រួសារមិនសប្បាយ តែអ្នកនៅតែធ្វើការពេញទំហឹង មិនធ្វើឲ្យថ្នាក់លើទាស់ចិត្ត ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៨ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាង កាហ្វេ , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា វក , រកា ៕
ឆ្នាំម្សាញ់ ៖ ការងាររីកចម្រើនអំណោយផលល្អ ត្រូវតាមផែនការ ។ ទោះនៅមានការលំបាកមួយចំនួន តែអ្នកបានតស៊ូ និងប្រឹងប្រែងឆ្លងផុតរាល់ឧបសគ្គ ដណ្តើមបានគោលដៅសម្រាប់ខ្លួន ។ ដោយឡែករឿងមនោសញ្ចេតនាបែរជាមិនល្អដូចបំណង ។ ដោយសារតែរវល់ការងារពេក ហេតុនេះអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ថែទាំគ្រួសារ ធ្វើឲ្យមនោសញ្ចេតនាសាបរលាប ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ២,៤ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាង ផ្កាឈូក , ក្រហម ។ ឆ្នាំអ្នកយកអាសា រកា , ឆ្លូវ ៕
ឆ្នាំមមី ៖ ថ្ងៃនេះអ្នកអាចប្រឈមនឹងរឿងស៊យជាច្រើន ។ មានប្រផ្នូលបាត់បង់ប្រាក់កាស ទ្រព្យមានតម្លៃ ហេតុនេះត្រូវប្រយ័ត្នប្រយែងកុំយកតាមខ្លួនច្រើនពេលចេញក្តៅផ្ទះ ។ ការងារក៏មានអ្នកច្រណែនឈ្នានីស ចូរប្រមូលធ្វើតែការងាររបស់ខ្លួន កុំខ្វល់នឹងសម្តីខ្សឹបខ្សៀវនៅជុំវិញខ្លួន ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,២ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាង ស្វាយ , ក្រហមខ្ចី ។ ឆ្នាំអ្នកយកអាសា ខាល , ចរ ៕
ឆ្នាំមមែ ៖ ថ្ងៃនេះអ្នកជួបសំណាងល្អច្រើន ពិសេសផ្នែកលុយកាក់ ។ អ្នកនឹងមានឱកាសរកប្រាក់ច្រើនស្មានមិនដល់ មិនចាំបាច់នឿយហត់ច្រើន នៅតែទទួលបានចំណូលដ៏ក្រាស់ក្រែល ។ ខាងផ្នែកការងារក៏រលូនល្អ ត្រូវបានថ្នាក់លើសរសើរផ្តល់រង្វាន់ ។ រឿងមនោសញ្ចេតនាជួបបញ្ហាបន្តិច មានទំនាស់តិចតួច ដោយគ្រាន់តែអ្នករក្សាភាពទន់ភ្លន់ មិនតបតនោះ នៅតែរក្សាបានបរិយាកាសស្រុះស្រួល ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៥ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៥ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាងលឿង , ស ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ ៕
ឆ្នាំវក ៖ អ្នកអាចជួបបញ្ហាអំពីរឿងលុយកាក់ ។ អ្នកគួរមានផែនការចំណាយជាក់ស្តែង មិនត្រូវខ្ជះខ្ជាយទិញរបស់ ឬចាយវាយទៅលើរឿងមិនសមស្រប ។ រឿងមនោសញ្ចេតនាក៏មិនល្អ អ្នកអាចត្រូវគ្រួសារជំទាស់ចំពោះទំនាក់ទំនងជាមួយគូស្នេហ៍ ។ នេះជាមូលហេតុបង្កទំនាស់ពេលអ្នកដាច់ខាតការពារស្នេហារបស់ខ្លួន ។ ពេលនេះអ្នកនឹងនរស្តាប់គ្រប់គ្នាបកស្រាយកុំឆេវឆាវ ។
បុព្វហេតុ ៣ពិន្ទុ ។ លាភ ៣ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៥,៦ពិន្ទុ ។ ម៉ោងល្អ ១១ ដល់ ១៣ ។ ពណ៌សំណាងប្រាក់ , ប្រផេះ ។ ឆ្នាំអ្នកយកអាសា រោង , ជូត ៕
ឆ្នាំរកា ៖ អ្នកអាចជួបឧបសគ្គក្នុងការងារ ស្ថានភាពហាក់ដូចស្មុគស្មាញ ។ ចូរអត់ធ្មត់ នឹងនរ នោះអ្នកនឹងអាចឆ្លងផុតបាន ។ រឿងមនោសញ្ចេតនា ក៏ត្រូវរងឥទ្ធិពល ។ ទំនាក់ទំនងរវាងគូស្នេហ៍ប្រែជាសោះអង្គើយពេលអ្នកទាំង២ មិនយកចិត្តទុកដាក់ដល់អារម្មណ៍របស់គ្នាគិតតែរឿងខ្លួនជាសំខាន់ ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៣ពិន្ទុ ។ លេខសំណាង ៤,៨ពិន្ទុ ។ ម៉ោងល្អ ៥ ដល់ ៧ ។ ពណ៌សំណាងទឹកសមុទ្រ , ប្រផេះ ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , ម្សាញ់ ៕
ឆ្នាំចរ ៖ អ្នកអាចជួបសំណាងល្អក្នុងរឿងរកស៊ី ដូច្នេះពេលនេះសមស្របបំផុតដើម្បីដំណើរពិភាក្សា សហការ នឹងសម្រេចបានជោគជ័យការងារក៏រីកចម្រើនល្អ ថ្នាក់លើពេញចិត្ត វាយតម្លៃខ្ពស់ ។ ដោយឡែករឿងមនោសញ្ចេតនា មានបញ្ហាបន្តិច ។ អ្នកនៅលីវពុំទាន់អាចរកឃើញមនុស្សដែលសក្តិសមជាមួយខ្លួន ។
បុព្វហេតុ ៥ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៤ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ៣,៩ពិន្ទុ ។ ម៉ោងល្អ ៣ ដល់ ៥ ។ ពណ៌សំណាងក្រហម , លឿង ។ ឆ្នាំអ្នកយកអាសា ខាល , ថោះ ៕
ឆ្នាំកុរ ៖ ការងារមានអ្នកជួយយកអាសាជ្រោមជ្រែងបង្កលក្ខណៈឲ្យអ្នកសម្រេចបានគោលបំណង ។ រឿងមនោសញ្ចេតនាល្អប្រសើរ ពោរពេញដោយភាពកក់ក្តៅ សុខដុមរមនា ។ អ្នកនៅលីវនឹងមានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ដែលអាចនឹងក្លាយជាគូជីវិតក្នុងអនាគត ។
បុព្វហេតុ ៤ពិន្ទុ ។ លាភ ៤ពិន្ទុ ។ សុខភាព ៣ពិន្ទុ ។ មនោសញ្ចេតនា ៤ពិន្ទុ ។ លេខសំណាង ១,៥ពិន្ទុ ។ ម៉ោងល្អ ១៣ ដល់ ១៥ ។ ពណ៌សំណាងប្រផេះ , ស ។ ឆ្នាំអ្នកយកអាសា ថោះ , ឆ្លូវ ៕