ភ្នំពេញ ៖ អ្នកនាំពាក្យ អគ្គស្នងការ នគរបាល ជាតិ លោក គឹម ខឿន ប្រាប់ បណ្តាញសារព័ត៌មាននៅ ថ្ងៃ ទី១៦ មេសា ថា អ្នក ស្រី សុខ រ័ត្ន សុវណ្ណបញ្ចៈសីលា ប្រធាន គណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ និង ជា សមាជិក ឧត្តម ក្រុម ប្រឹក្សា ពិគ្រោះ និង ផ្ដល់ យោបល់ ត្រូវ បាន តុលាការ ចេញ ដីកា សម្រេច ឃុំ ខ្លួន បណ្ដោះអាសន្ន នៅ ពន្ធនាគារ ខេត្ត ព្រះវិហារ ពី បទ ដឹកនាំ ប្រជាពលរដ្ឋ ទៅ ទន្ទ្រាន យក ដី នៅ តំបន់ ឧទ្យាន ជាតិ គូលែន ភ្នំ ទេព។ កងកម្លាំងាំងសមត្ថកិច្ច បានចាប់ ខ្លួន ជនត្រូវចោទ យោងតាម ដីកា របស់ តុលាការ ដោយចោទ ប្រកាន់ អំពី ការ ញុះញង់ ទន្ទ្រាន យក ដី សហគមន៍ ដើម្បី បង្កើត ឱ មាន អំពើ ហិង្សា។
ប៉ូលិសចាប់ខ្លួនអ្នកតវាឱ្យដោះលែង ពលរដ្ឋ១៤នាក់ដែលឃុំខ្លួនក្នុងពន្ធនាគារពាក់ព័ន្ធទំនាស់ដីធ្លីនៅខេត្តព្រះវិហារ។
លោកស្រី សុខរ័ត្ន សុវណ្ណបញ្ចៈសីលា និងសហការី ត្រូវបានអាជ្ញាធរខេត្តព្រះវិហារចាប់ខ្លួន ពាក់ព័ន្ធករណីដឹកនាំប្រជាពលរដ្ឋទៅសុំឱ្យមានការរំដោះជនសង្ស័យចំនួន ១៤នាក់ នៅក្នុងពន្ធនាគារខេត្តព្រះវិហារ ដែលអាជ្ញាធរចាប់ឃុំខ្លួនពាក់ព័ន្ធនឹងការកាន់កាប់ទន្ទ្រានយកដីរបស់រដ្ឋ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០១៩នេះ៕ ដោយ៖បញ្ញាស័ក្តិ