Saturday, November 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​អា​មេ​រិច និង​មិត្តស្រី អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត ដោយសារ​សាងសង់​ផ្ទះ នៅ​កណ្តាល​សមុទ្រ​ក្នុង​ដែនទឹក​របស់​ថៃ​

បុរស​អា​មេ​រិច​ម្នាក់ និង​មិត្តស្រី​ជនជាតិ​ថៃ អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត​ដោយសារតែ​សាងសង់​ផ្ទះ នៅ​កណ្តាល​សមុទ្រ​ក្នុង​ដែនទឹក​របស់​ថៃ​។ អាជ្ញាធរ​ថៃ​បាន​ចោទប្រកាន់​ពួកគេ​ថា​បាន​រំលោភ​អធិបតេយ្យភាព​ជាតិ​របស់​ថៃ​។​

​លោក Chad Elwartowski និង​សង្សារ​ឈ្មោះ Supranee Thepdet បាន​សង់ផ្ទះ​លើ​សមុទ្រ​ដ៏​ដាច់​សង្វែង​មួយ នៅក្នុង​សមុទ្រ Andaman ក្បែរ​ខេត្ត​ភូ​កេត ប្រទេស​ថៃ ហើយ​ត្រូវបាន​ប្រទះ​ឃើញ​ដោយ​កងទ័ពជើងទឹករ​បស់​ថៃ​។​

​ផ្ទះ​របស់​ពួកគេ ដែល​សង់​នៅលើ​ទម្រ​កំពស់ ២០​ម៉ែត្រ​ស្ថិត​នៅ​ចំងាយ​ប្រមាណ ១៩​គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ ខេត្ត​ភូ​កេត ប៉ុន្តែ​លោក Chad Elwartowski បានបញ្ជាក់​ថា ផ្ទះ​នោះ​ស្ថិតនៅ​ចំងាយ​ជិត ២១​គីឡូម៉ែត្រ ដូច្នេះ​វា​ស្ថិតនៅ​ក្រៅ​ដែន​សមត្ថកិច្ច​របស់​ថៃ​។​

​ទោះយ៉ាងណា ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ​ចោទប្រកាន់ថា​បាន​រំលោភ​ច្បាប់​ថៃ ហើយ​ប្រសិន​ជា​ពួកគេ​ត្រូវបាន​រកឃើញ​ថា​រំលោភ​អធិបតេយ្យភាព​ថៃ​មែន ពួកគេ​អាច​ប្រឈម​នឹង​ការជាប់គុក​មួយជីវិត និង​អាច​ប្រហារជីវិត​ផង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ telegram & BBC​

×