ភ្នំពេញ ៖ លោកវីលាមសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់និងជាប្រធានគណបក្សខ្មែរក្រោកនៅថ្ងៃទី 21 ខែមេសានេះ បានសរសេរលើហ្វេសប៊ុកផ្លូវការរបស់លោកថា គេបំផ្ទុះភ្នំយកថ្មលក់អស់រលីងឡើងក្លាយជាបឹងអោយពលរដ្ឋបានមុជលេង ។
លោកបានសរសេរបន្ថែមថា តែខ្ញុំសូមអំពាវនាវមេត្តាកុំមុជអី ព្រោះទឹកនេះមិនមែនជាទឹកបឹងធម្មជាតិទេ បឹងនេះកើតចេញពីការបំផ្ទុះរំសេវយកថ្ម ហើយសូមអាជ្ញាធរមេត្តាសិក្សាបើសិនជាទឹកនេះមានផលប៉ះពាល់សូមធ្វើការហាមឃាត់ពលរដ្ឋផង ចៀសវាងជួបបញ្ហាសើរស្បែកនានា បន្ទាប់ពីមុជទឹកនេះឬពលរដ្ឋដែលមិនដឹងអាចយកទៅប្រើប្រាស់ដែលជាហេតុនាំអោយមានបញ្ហាដល់សុខភាព ។
លោកបានលើកឡើងទៀតថា ទឹកបឹងដក់នេះគឺនៅភ្នំចំបាប់ ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ ដែលកាលពីមុនមានក្រុមហ៊ុន ៣ ទទួលអាជ្ញាប័ណ្ណ យកថ្មនៅទីនោះ ។
ពលរដ្ឋធ្លាប់បានប្ដឹងអាជ្ញាធរ អោយដកហូតអាជ្ញាប័ណ្ណដែរកាលពីអំឡុងឆ្នាំ២០១៧ ព្រោះមានផលប៉ះពាល់ដល់គាត់ តែលទ្ធផលទទួលបានគឺខូងភ្នំសល់បឹងដល់ឥឡូវនេះអោយពលរដ្ឋមុជលេង ៕ ដោយ ៖ កូឡាប