បន្ទាយមានជ័យ៖ ទណ្ឌិត សម រង្ស៊ី មនុស្សឆោតល្ងង់បំផុត ដែលហ៊ានអំពាវនាវឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី។សម្ដេចបានប្រាប់ទៅសម្ដេចក្រឡាហោម ស ខេង រួចហើយដោយមិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ទណ្ឌិតល្ងង់នេះពិតជាមិនចេះអៀនមាត់ខ្លួនឯងនោះទេ ដែលហ៊ានប្រាប់ឲ្យសម្ដេចក្រឡាហោម ស ខេង ធ្វើរដ្ឋប្រហារដើម្បីយកអំណាចនោះទៅឲ្យខ្លួនមកគ្រប់គ្រងប្រទេសវិញ ដែលនេះជាចំណុចដែលសម្ដេចពិតជាហួសចិត្ដខ្លាំងណាស់ នូវសម្ដីដែលអត់ប្រយោជន៍នេះ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានថ្លែងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ ក្នុង ឱកាសអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់ អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ នៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា សម្ដេចក្រឡាហោម ស ខេង គេប្រើគាត់ឲ្យធ្វើរដ្ឋប្រហារទម្លាក់ខ្ញុំ គឺក៏មិនចាំបាច់ឆ្លើយតប ជាមួយអាឡប់ណាទេ។ វាមិនដែលម៉ែអាណា ឧបនាយករដ្ឋមន្ដ្រី ផ្ដួលនាយករដ្ឋមន្ដ្រី មានន័យថាស្មើនឹងអី មានន័យស្មើនឹងរដ្ឋប្រហារ ចេះប្រើគេទៅរួច រួចហើយរដ្ឋប្រហារយកអំណាចឲ្យពីណា យកអំណាចទៅឲ្យវា។ សម្ដេចតេជោ ក៏ បានប្រាប់ទៅសម្ដេចក្រឡាហោម ស ខេង មិនត្រូវឲ្យឆ្លើយ ជាមួយអ្នកណានោះទេ មិនកើតឡើងនោះទេ វាមិនអាចទៅរួចឡើយ ដោយមនុស្សនៅក្នុងបក្សតែមួយ ធ្វើរដ្ឋប្រហារយកអំណាចទៅឲ្យអ្នកដទៃ។ ចឹងមិនចាំបាច់សម្ដេចក្រឡាហោមឆ្លើយតបទេ ព្រោះយើងបានឯកភាពគ្នា ថ្ងៃមុន ចូលទៅប្រជុំគណៈរដ្ឋមន្ដ្រីថា បាច់ឆ្លើយជាមួយវាទេ កុំឆ្លើយជាមួយវា តែមិនឆ្លើយជាមួយវា គឺវាសាបសូន្យទៅខ្លួនឯងតែម្ដង។ វាមិនដែលម៉ែអាណា ទីមួយឲ្យគេធ្វើបក្សប្រហារ ព្រោះអនុប្រធានបក្សទម្លាក់ប្រធានបក្ស មិនបក្សប្រហារ ប៉ុន្ដែអាធ្ងន់ជាងគេ ឧបនាយករដ្ឋមន្ដ្រី ធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ដ្រី មានន័យថា រដ្ឋប្រហារ ចេះតែប្រើគេទៅរួច ចេះនិយាយទៅកើត តែលូវសូមឲ្យអ្នកទាំងអស់គ្នាស្ងាត់ស្ងៀម។
សម្ដេចតេជោ ហ៊ុន សែន បានប្រសាសន៍ថា សារញុះញង់របស់ទណ្ឌិត សម រង្ស៊ី ប្រៀបដូចជាសត្វឆ្កែ មកខាំជើងមនុស្សយ៉ាងដូច្នេះឯង ហើយសម្ដេចបញ្ជាក់ទៀតថា មនុស្សមិនត្រូវយកមាត់ទៅខាំជើងឆ្កែវិញនោះទេ ពោលទណ្ឌិតរូបនេះ ស្មើនឹងសត្វធាតុទៅហើយ ដោយមិនត្រូវឆ្លើយឆ្លងជាមួយឡើយ។ គេនឹងចូលមកចាប់សម្ដេច តែត្រង់ចំណុចនេះ សម្ដេចបានថ្លែងថា សម្ដេចរង់ចាំ សម រង្ស៉ី សម្រុកចូលមកចាប់សម្តេច ហើយបញ្ជាក់ថា ត្រង់ប៉ុល ពត ដែលមានកងទ័ពច្រើន នៅតែ សម្តេចវាយខ្ទេចអស់ ចុះទម្រាំមនុស្សគ្មានតម្លៃមួយនេះ៕ ដោយ ៖ បញ្ញាស័ក្តិ