ស្វាឪចំនួន ២ក្បាល (Gorilla) ដែលឈរសំញ៉ែងរាងយ៉ាងស្រសស្អាតដូចមនុស្ស ពេលអ្នកធ្វើការនៅឧទ្យានម្នាក់ ថតរូបសែលហ្វី កំពុងទទួលការចាប់អារម្មណ៍ និងចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម។
រូបភាពដ៏ទាក់ទាញនោះ ត្រូវបានថតសែលហ្វីដោយលោក Mathieu Shamavu ជាបុគ្គលិកឧទ្យានជាតិ Virunga National Park ស្ថិតក្នុងប្រទេសកុងហ្គោ។ រូបភាពដ៏កម្រនោះត្រូវបានគេធ្វើការចែកចែកនៅលើហ្វេកបុកច្រើនជាង ២០.០០០ដង។
ស្វាញីទាំងពីរក្បាលនោះឈ្មោះ Ndakazi និង Ndeze បានសំដែងអាកប្បកិរិយាដូចមនុស្សយ៉ាងខ្លាំង នៅពេលវាស្ថិតនៅមុខកាមេរ៉ា ដោយស្វាមួយក្បាលឈរជើង ២ និងបានច្រតដៃសំញ៉ែងរាងយ៉ាងឡូយ ខណៈស្វាមួយក្បាលទៀតបានអើតចេញមករកកាមេរ៉ា។
សូមបញ្ជាក់ថា ស្វាឪពីក្បាលនោះត្រូវបានបុគ្គលិកម្នាក់ខាងលើជួយសង្គ្រោះពួកវាតាំងពីនៅតូចម្លេះ។ បច្ចុប្បន្ន មានស្វាឪប្រមានជាង ១ពាន់ក្បាលនៅក្នុងឧទ្យានជាតិខាងលើ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN