» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារហាក់មានភាពរអាក់រអួលបន្តិចបន្តួច ឬមានការយល់ច្រឡំជាមួយមិត្តរួមការងារ។ គួរចៀសវាងការតបតដោយសម្តីខ្លាំងៗ និងគួរពិនិត្យឯកសារឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តអ្វីមួយ ដើម្បីបង្ការកំហុសដែលមិនគួរកើតមាន។
» អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរមានសភាពធម្មតា មិនសូវមានលាភធំដុំហូរចូលឡើយ។ លោកអ្នកគួរយកចិត្តទុកដាក់លើការថែរក្សាម៉ូយចាស់ៗឱ្យបានល្អ និងមិនគួរជឿសម្តីអ្នកដទៃពេកទេ ពិសេសរឿងដែលទាក់ទងនឹងការបោះទុនថ្មីៗដែលមានហានិភ័យ។


