» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារមានសន្ទុះទៅមុខជាធម្មតា ប៉ុន្តែលោកអ្នកអាចនឹងត្រូវដើរតួជាអ្នកសម្របសម្រួល ឬដោះស្រាយបញ្ហាឱ្យអ្នកដទៃ។ ភាពឆ្លាតវៃរបស់អ្នកនឹងជួយឱ្យការងារក្រុមទទួលបានលទ្ធផលល្អ ហើយថ្នាក់លើនឹងមើលឃើញពីសមត្ថភាពពិតប្រាកដរបស់អ្នក។
» អ្នកប្រកបរបររកស៊ីជួញដូរ៖ ការជួញដូរឆ្ងាយជិតតែងទទួលបានផលចំណេញសមរម្យ។ បើលោកអ្នកមានគម្រោងចង់សាកល្បងលក់ផលិតផលថ្មី ឬពង្រីកទីផ្សារតាមអនឡាញ ថ្ងៃនេះជាឱកាសល្អក្នុងការចាប់ផ្ដើម ព្រោះមានការចាប់អារម្មណ៍ច្រើនពីអតិថិជន។


