ខេត្តកណ្ដាល ៖ កូនតិរច្ឆានម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល និងនគរបាលប៉ុស្តិ៍ព្រៃពួច ធ្វើការចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយបង្កើតរបស់ខ្លួន ដែលបានប្ដឹងថា កូនអកតញ្ញូម្នាក់នេះជាមនុស្សចោលម្សៀតប្រើប្រាស់ថ្នាំញៀន និងធ្លាប់លួងលោមម្តាយរួមភេទ។
លោក មាន សំណាង អធិការដ្ឋាននគរបាលស្រុកអង្គស្នួលបានថ្លែងប្រាប់ ករណីរក្សាទុកអាវុធខុសច្បាប់
កើតហេតុថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៩និង១៥នាទីនៅចំណុចក្នុងផ្ទះជនសង្ស័យភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ស្រី០១នាក់ ឈ្មោះ ចំរើន ស៊ីវុន ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ប្រាក់ ឡា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃមាន ឃុំព្រៃពួច ស្រុក អង្គស្នួល ខេត្តកណ្តាល ។ វត្ថុតាងដកហូតអាវុធAK 47 ខូចគុណភាព១ដើម និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។
នៅពេលកើតហេតុ ជនរងគ្រោះជាម្តាយបានរាយការណ៍ប្រាប់សមត្ថកិច្ចថាជនសង្ស័យជាកូនមាន លាក់អាវុធ១ដើមមិនស្គាល់ម៉ាក។ ទើបកម្លាំងជំនាញចុះទៅស្រាវជ្រាវរកឃើញអាវុធAK47មួយដើមខូច គុណភាព ដាក់ក្នុងបាវពណ៌សកប់ក្នុងដីនៅក្នុងផ្ទះ។
តាមការបំភ្លឺជនរងគ្រោះបានបំភ្លឺថា នៅថ្ងៃទី២៣មេសា២០១៩ វេលាម៉ោង២រំលងអធ្រាត្រ ជនសង្ស័យ ជាកូនបានជក់ថ្នាំញៀនរួចទៅសុំជនរងគ្រោះជាម្តាយរួមភេទ ដោយនិយាយគំរាមថាបើមិនព្រមឲ្យរួមភេទ ទេយប់នេះនិងសម្លាប់ចោលហើយ ទើបជនរងគ្រោះភ័យរត់ទៅដេកផ្ទះកូនឈ្មោះ ប្រាក់ លាង ភេទប្រុស នៅខាងមុខភូមិព្រៃមាន។
តាមចម្លើយសារភាពរបស់ជនសង្ស័យសារភាពថា ខ្លួនបានរើសបានអាវុធAK47ខាងលើនេះ នៅខាងក្រោយផ្ទះប្រហែល១ឆ្នាំកន្លងមកហើយ និងយកកប់ដីទុក ក្នុងផ្ទះរក្សាទុកតែម្តង។
បន្ទាប់ពីខ្លួនប្រើប្រាស់ថ្នាំញៀនរួច ខ្លួនបានស្រែកហៅម្តាយឲ្យចុះពីលើផ្ទះវេលាម៉ោង២រំលង អធ្រាត្រ ក្នុងបំណងឲ្យជួយមើលកូនខ្លួនមិនបានគំរាមចង់រួមភេទឡើយ។
ករណីនេះកម្លាំងជំនាញកំពុងបន្ត ចាត់ការតាមនីតិវិធី ៕ ដោយ៖កូឡាប