(ភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២ ០១៩នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិន ៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធបទល្មើសចាប់នារីខារ៉ាអូខេជាជនជាតិចិន៥នាក់យកទៅរំលោភសេពសន្ថវៈ និងជំរិតទារប្រាក់។ ចំណែកជនសង្ស័យ ២នាក់ទៀតដែលកំពុងតែរត់គេចខ្លួននៅឡើយទេ ។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញបានស្រាវជ្រាវ និងឃាត់ខ្លួនក្រុមជនសង្ស័យទាំង ៣នាក់កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅសណ្ឋាគារមួយក្នុងក្រងព្រះសីហនុ បន្ទាប់ពីពួកគេ និងបក្ខពួក២នាក់ទៀត បានចាប់នារីជនជាតិចិនបម្រើការខារ៉ាអូខេចំនួន ៥នាក់ ពីហាងបាយយីហោ ថាងទីង ស្ថិតនៅភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩យកទៅរំលោភ និងបង្ខាំងជំរិតទារប្រាក់នៅខេត្តព្រះសីហនុ ៕ ដោយ ៖បញ្ញាស័ក្តិ