ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារអំណោយផលល្អ គ្រប់យ៉ាងសុទ្ធតែសំរេចបានលទ្ធផលដូចចិត្តមានឱកាសរីកចម្រើនទៅមុខ។ ថ្ងៃនេះសមស្របអនុវត្តផែនការហិរញ្ញវត្ថុចរចាពាណិជ្ជកម្ម។ មនោសញ្ចេតនា ងាយមានការអាក់អន់ចិត្តនឹងគ្នាធ្វើឲ្យឥទ្ធិពលដល់បរិយាកាសគ្រួសារ។ ទិសល្អទិសខាងលិច តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីល្អមធ្យម។ ការងារនឹងមានភាពស្មុគស្មាញ ត្រូវនឹងនរដោះស្រាយ។ មានឱកាសរកចំណូលបានល្អ ប៉ុន្តែមិនត្រូវលោភលន់។ មនោសញ្ចេតនា ការយកចិត្តទុកដាក់មើលថែទាំងរបស់មនុស្សដែលខ្លួនស្រឡាញ់ ជាកម្លាំងជំរុញដ៏ធំសម្រាប់អ្នក។ ទិសល្អទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំខាល ៖ រាសីស្រុតចុះ។ ការងារជួបឧបសគ្គផ្លូវចិត្តពិបាកដោះចេញ ហេតុនេះការងារក៏មិនដោះស្រាយបានល្អ។ ចាយវាយត្រូវចេះសន្សំសំចៃ កុំចំណាយលើសចំណូល។ មនោសញ្ចេតនា ដោយសារតែបញ្ហាមិនពាក់ព័ន្ធមួយ ក៏ធ្វើឲ្យអ្នកទាំង២តឹងសរសៃកដាក់គ្នា។ ទិសល្អទិសពាយ័ព្យ តំណមទិសអាគ្នេយ៍។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំថោះ ៖ រាសីស្រុតចុះ។ ត្រូវចេះសម្រួលផ្លូវចិត្ត ពេលជួបការលំបាកក្នុងការងារត្រូវនឹងនរប្រឈមមុខ ទើបអាចដោះស្រាយដោយសម្រួលបាន។ ចង់មានចំណូលថែម ត្រូវឧស្សាហ៍ចេញក្រៅជួបជុំមិត្តភក្តិទើបមានឱកាសថ្មីៗសម្រាប់អ្នក។ មនោសញ្ចេតនា ដោយសារតែរឿងលុយកាក់អ្នកទាំង២ងាយកើតការឈ្លោះប្រកែកគ្នា។ ទិសល្អទិសខាងកើត តំណមទិសខាងត្បូង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំចរ៕
ឆ្នាំរោង ៖ រាសីល្អមធ្យម។ ទោះបីការងាររវល់ខ្លាំង តែអ្នកនៅតែដោះស្រាយគ្រប់យ៉ាងដោយរលូន និងមានលទ្ធផលដូចការរំពឹងទុក។ ថ្ងៃនេះរកស៊ីអ្វីក៏ទទួលផលយ៉ាងគាប់ប្រសើរ។ មនោសញ្ចេតនា មានអ្នកលបតាមមើលថែទាំអ្នក ចូរចាប់អារម្មណ៍បន្តិចអ្នកនឹងដឹង។ ទិសល្អទិសខាងជើង តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារបានការគាំទ្រ និងជួយពីមនុស្សគ្រប់គ្នា ការលំបាកទាំងឡាយសុទ្ធតែឆ្លងផុតដោយជោគជ័យ។ មានឱកាសវិនិយោគច្រើន ដោយមិត្តភក្តិនាំមកឲ្យ។ មនោសញ្ចេតនា ជាថ្ងៃមួយពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសល្អទិសខាងត្បូង តំណមទិសឥសាន។ ពណ៌គាប់ប្រសើរ ពណ៌លឿង។ អ្នកយកអាសាឆ្នាំឆ្លូវ៕
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ បណ្តោះអាសន្នអាចស្ងប់ចិត្តអំពីការងារសព្វថ្ងៃ ប៉ុន្តែធ្វើអ្វីក៏មិនត្រូងធ្វេសប្រហែស បង្ការមានអ្នកចង់បំបាក់។ ចាយវាយត្រូវមានផែនការជាក់ស្តែង ពុំនោះទេអ្នកប្រឈមនឹងការខ្វះខាតធ្ងន់ធ្ងរ។ មនោសញ្ចេតនា ៖ អ្នកនៅលីវគួរសំអិតសំអាងខ្លួនឲ្យសមរម្យពេលចេញក្រៅ ដើម្បីបង្កើនភាពទាក់ទាញ។ ទិសល្អទិសអាគ្នេយ៍ តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំមមែ ៖ រាសីស្រុតចុះ។ ការងារមិនសូវល្អប្រសើរ មានរឿងមិនសប្បាយចិត្តច្រើន ត្រូវអត់ធ្មត់ទើបអាចជំនះបញ្ហាបាន។ ក្នុងផ្ទះត្រូវចំណាយខ្ទង់ប្រាក់ធំមួយដើម្បីជួសជុល ឬផ្លាស់ប្តូររបស់ប្រើប្រាស់។ មនោសញ្ចេតនា ៖ មានរឿងរកាំរកូសនឹងគ្នាបន្តិច។ ទិសល្អទិសខាងត្បូង តំណមទិសខាងជើង។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំវក ៖ រាសីស្រុតចុះ។ សភាពផ្លូវចិត្តមិនល្អឥទ្ធិពលដល់ការងារ។ លុយកាក់ជួបការលំបាក។ មនោសញ្ចេតនា មានអ្នកតាមស្រឡាញ់ តែអ្នកមិនចូលចិត្ត ហេតុនេះមានអារម្មណ៍ពិបាកទ្រាំ។ ទិសល្អទិសខាងកើត តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំរកា ៖ រាសីស្រុតចុះ។ ការងារពុំស្ថិរភាព និងប្រែប្រួលធំ, អាចនឹងមានការចាត់តាំងថ្មីក្នុងការងារ ត្រូវត្រៀមស្មារតី។ ចំណូលធម្មតា ពុំមានអ្វីប្រសើរជាងមុន ត្រូវព្យាយាមបន្តទៀត។ មនោសញ្ចេតនា អ្នកទាំង២ ពិបាកនិយាយត្រូវគ្នា ហេតុនេះឧស្សាហ៍មានរឿងតានតឹង ឈ្លោះប្រកែក។ ទិសល្អទិសខាងជើង តំណមទិសខាងលិច។ ពណ៌គាប់ប្រសើរ ពណ៌ខ្មៅ, ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ កុំចូលរួមក្នុងរឿងរបស់អ្នកដទៃនាំឲ្យមានបញ្ហាដល់ខ្លួន។ រាសីមិនល្អមិនត្រូវបណ្តាក់ទុនវិនិយោគអ្វីឡើយ។ មនោសញ្ចេតនា ដោយសារតែការមិនទុកចិត្តគ្នា នាំឲ្យងាយកើតទំនាស់ឈ្លោះប្រកែក។ ទិសល្អទិសនិរតី តំណមទិសខាងកើត។ ពណ៌គាប់ប្រសើរ ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ទោះបីប្រឹងប្រែងយ៉ាងខ្លាំង តែលទ្ធផលការងារមិនបានដូចចិត្ត នាំឲ្យអ្នកនឿយណាយ, ត្រូវនឹងនរកុំទាន់ចុះចាញ់។ ខ្ទង់វិនិយោគមុនៗនេះបានចាប់ផ្តើមផ្តល់ចំណូល។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានជួបមនុស្សក្នុងសុបិន្ត។ ទិសល្អទិសខាងកើត តំណមទិសនិរតី។ ពណ៌គាប់ប្រសើរ ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕