រាជធានីភ្នំពេញ ៖ បុរសស្ត្រី២នាក់ ដែលមានប្ដីមានប្រពន្ធរៀងខ្លួន បានមកលួចលាក់បង្កើ់តភ្លើងស្នេហ៍ថ្មី ដោយខាងប្រុសនឹកពេក ខំបើករថយន្តស្កាត់ពីពោធិ៍សាត់ មកដល់ភ្នំពេញ ឡើងផ្ទះសំណាក់ ម្កុដមាស រួមរ័កស្នេហាពុះកញ្ជ្រោលយ៉ាងខ្លាំង បែរជាខាងប្រុសមានអាការៈមិនស្រួលខ្លួន សង្ស័យខ្យល់គរ ក៏គាំងបេះដូង ទើបបើកទ្វារហៅបុគ្គលិកផ្ទះសំណាក់ មកជួយលើកចុះមកក្រោមដើម្បីដឹកយកទៅមន្ទីរពេទ្យ តែដាច់ខ្យល់ស្លាប់បាត់ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩ នៅក្នៅក្នុងផ្ទះសំណាក់ម្កុដមាសនៅតាមផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ អឿន ប៊ុនធឿម អាយុ ៣៨ឆ្នាំ មុខរបរ គ្រូបង្រៀនភាសាកូរ៉េ មានស្រុកកំណើត ភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជិះរថយន្តកាម៉ារីបាឡែន ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់ 2B-1583 ។
ចំណែកនារីជាសង្សារ មានឈ្មោះ វ.ភ.ម អាយុ ៣០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប ស្នាក់នៅផ្ទះជួល ក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
តាមសម្តីនារីជាសងសង្សារបានិយាយថា រូបនាងនិងជនរងគ្រោះ បានលួចមានទំនាក់ទំនងគ្នា បានរយៈពេលជាងមួយឆ្នាំមកហើយ ទោះបីដឹងថា បុរសខាងលើមានប្រពន្ធនិងកូន១រួចមកហើយ ហើយរូបនាងក៍មានប្តីដែរ លុះមកដល់ថ្ងៃកើតហេតុ បុរសជាសង្សារ ជនជនរងគ្រោះបានឡើងពីខេត្ត ពោធិ៍សាត់ មកណាត់ជួបគ្នានៅ ភ្នំពេញ ម៉ោង៩យប់ ជួបគ្នានៅផ្ទះសំណាក់ម្តុំ ផ្សារសូរិយាម៉ល ខណ្ឌដូនពេញ តែមកដល់ផ្ទះសំណាក់ នៅខណ្ឌដូនពេញ អត់មានបន្ទប់ភ្ញៀវពេញ ទើបពួកនាងក៍បាន នាំមកជួលផ្ទះសំណាក់កើតហតុខាងលើដេក ហើយមុននិងដេកបុរសជាសង្សារ បានផឹកស្រាបៀរ ជាមួយមិត្តភក្តិផ្សេងទៀត អស់ចំនួន២កំប៉ុងរួចមកហើយ ។ ហើយរូបនាង ក៍បានរួមរក័គ្នាបានមួយដង ក៍ដេកលក់អស់ទៅ ។ លុះមកម៉ោងកើតហេតុ ប្រហែល២រំលងអធ្រាត្រ រូបនាងក៍ស្រាប់តែ ឮបុរសជាសង្សារមានអាការៈ ដកដង្ហើមឮៗ ដូចមនុស្សឡើងស្លេស្ម៍ខុសប្រក្រតី ទើបរូបនាងងើបមកហៅឈ្មោះបុរសជាសង្សារដែរ និងយកដៃរឹតទ្រូង តែបុរសជាសង្សារបានបាត់មាត់បាត់ក ទើបរូបនាងបានចុះរត់មកហៅបុគ្គលិកផ្ទះសំណាក់អោយឡើងទៅជួយ តែពេលម្ចាស់ផ្ទះសំណាក់ បានបីបុរសជាសង្សារ ចុះមកដាក់ កង់បីដើម្បីយកសង្គ្រោះនៅមន្ទីរពេទ្យ តែពេលមកដល់ជាន់ក្រោម ម្ចាស់កង់បី ថាបុរសជាសង្សារបាន ស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចុះមកពីនិត្យមើលផងដែរ និងបានយកខ្សែមករុំព័ទ្ធកន្លែងកើតហេតុ ដើម្បីរង់ចាំខាងសមត្ថកិច្ចជំនាញចុះមកកោសល្យវិច័យ។ ចំណែកនារីជាសង្សារត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ស្ទឹងមានជ័យទី១ ។
បច្ចុប្បន្នសមត្ថកិច្ចបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញ មិនទាន់បញ្ជាក់បុរសរូបនោះស្លាប់ដោយសារមូលហេតុអ្វីនៅឡើយ៕ ដោយ៖បញ្ញាស័ក្តិ