Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន​ជនជាតិ​ចិន​៣​នាក់ ដែល​បង្ខាំង​នារី​ខារ៉ាអូខេ​៥​នាក់ រំលោភ​សេពសន្ថវៈ និង​ជំរិត​ទារប្រាក់​

​ភ្នំពេញ ៖ លោក ហម ម៉េង​សែ ចៅក្រម​ស៊េី​ប​សួរសាលា​ដំបូង​រាជធា​នី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១៩ នេះ ចេញ​ដីកា​ឃុំខ្លួន ជន​ជលេី​ជនជាតិ​ចិន​៣​នាក់ ដា​ដាក់ពន្ធនាគារ ករណី​បង្ខាំង​នារី​ខារ៉ាអូខេ​៥​នាក់​ជា​ជនជាតិ​ចិន ដើម្បី​រំលោភ​សេពសន្ថវៈ​និង​ជំរិត​ទារប្រាក់ ។​

​របាយការណ៍​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បញ្ជាក់ថា ជនសង្ស័យ​រួមមាន​ទី​១៖ ឈ្មោះ Guo Yuwei អាយុ​៣១​ឆ្នាំ ទី​២៖ ឈ្មោះ Li Xiaoxiang អាយុ​២៧​ឆ្នាំ និង​ទី​៣៖ ឈ្មោះ Li Hongjie អាយុ​៣២​ឆ្នាំ ។​

​សូមបញ្ជាក់​ថា កាល​ព្រឹក​ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ឧក្រិដ្ឋ​ជា​ជនជាតិ​ចិន​៣​នាក់ ក្នុងចំណោម​បក្ខពួក​៥​នាក់ ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់​ពាក់ព័ន្ធ​ករណី ចាប់​នារី​ខារ៉ាអូខេ​ជា​ជនជាតិ​ចិន​ដូចគ្នា​៥​នាក់ យក​ទៅ​រំលោភ​សេពសន្ថវៈ និង​បង្ខាំង​ទុក​ដើម្បី​ជំរិត​ទារប្រាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​ទៅ​លាក់ទុក​នៅ​ទីនោះ ។​

​សូម​រំលឹក​ថា ការ​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ពី​សំណាក់​កម្លាំង​សមត្តកិច្ច​នោះ បាន​ធ្វើឡើង​កាលពី​វេលា​ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ដែល​ជនសង្ស័យ​បាន​ចាប់​ជនរងគ្រោះ​ទៅ​លាក់ទុក​នៅ​ទីនោះ ។​

​ក្រោយ​ចាប់ខ្លួន​ឧក្រិដ្ឋជន​៣​នាក់ (​មាន​ម្នាក់​ស្ថិត​ក្នុង​ការសង្ស័យ​) សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ពួក​គេ មកកាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ក្នុងនោះ​ក៏​មាន​រថយន្ត​១​គ្រឿង​ម៉ា​ស្តា​រិច ជា​មធ្យោបាយ​ធ្វើ​សកម្មភាព បាន​បញ្ជូន​មក​ជាមួយ​ដែរ រួម​ទាំង​ជនរងគ្រោះ ហើយ​នៅ​វេលា​ល្ងាច​នេះ​ក្បួន​នាំ​ឧក្រិដ្ឋជន​ចេញពី​ក្រុង​ព្រះសីហនុ មក​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ ។

​សូមបញ្ជាក់​ថា មាន​នារី​ជនជាតិ​ចិន​៣​នាក់ ក្នុងចំណោម​៥​នាក់ ដែល​ជនជាតិ​ចិន​ដូចគ្នា​ចាប់​យក​ទៅ​ជំរិត​ទារប្រាក់ ត្រូវបាន​ឧក្រិដ្ឋជន​ដោះលែង​ឲ្យ​ត្រឡប់​មក​វិញ​ហើយ កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ទៀបភ្លឺ​ឈាន​ចូល​ថ្ងែ​ទី​២១ ខែ​មេសា ២០១៩ នៅលើ​ទឹកដី​ខេត្ត​កំពត បន្ទាប់ពី​ត្រូវ​គេ​ចាប់​បង្ខាំង​ដើម្បី​ជំរិត​ទារប្រាក់ ។​

​កាលពី​យប់​ថ្ងៃ​ទី​២០ ខែ​មេសា មាន​បុរស​ជា​ជនជាតិ​ចិន​១​ក្រុម​មាន​គ្នា ៥​នាក់ បាន​ចាប់​នារី​ជនជាតិ​ចិន​៥ ចេញពី​ហាង​បាយ ថា​ង​ទីង ស្ថិតនៅ​ភូមិ​ចុង​ថ្នល់​ខាងលិច សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ពេល​នោះ​ជនសង្ស័យ​បាន​ប្រាប់​ពួកនាង​ថា នាំ​ទៅ​ច្រៀង​ខារ៉ាអូខេ យីហោ តុង​ហ្វាំង​ម៉េង​ជូ ។ បន្ទាប់​ពី​នារី​ទាំង​៥​នាក់ ឡើង​ជិះ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខ្មៅ គ្មាន​ស្លាក លេខ​រួច​ហើយ ជនសង្ស័យ​បាន​ដឹក​ពួកនាង ចេញពី​ភ្នំពេញ ឡើង​ភ្នំ​មួយ​ដែល​ពួកគេ​មិន​អត់​ស្គាល់ រួច​បាន​ធ្វើ​សកម្មភាព​គំរាមកំហែង ដក​យក​ប្រាក់​ពួកនាង​អស់​ពី​ខ្លួន សរុប​ជាង​៤.០០០ ដុល្លារ​អាម៉េរិក ។​

​ជាងនេះទៀត​ជនសង្ស័យ​បាន​បង្ខំ​ដោយ​រំលោភ​សេពសន្ថវៈ​នាង នៅក្នុង​រថយន្ត​ដែល​នៅក្បែរ​ស្រះ​ទឹក​មួយ ចំណែក​ឈ្មោះ Huang Shuang Giong មិន​ត្រូវ​រំលោភ​ទេ នៅពេល​ជនល្មើស​បាន​ដឹក​ពួកនាង​ដល់​ក្រុង​កំពត​វេលា​ម៉ោង​ប្រមាណ​ជា​៥​ភ្លឺ ជនសង្ស័យ​បាន​ទាញ​ជនរងគ្រោះ ៣ នាក់​នេះ​ទម្លាក់​ចុះ ចំណែក​នារី​២​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​កណ្តាប់ដៃ​ឧក្រិដ្ឋជន រហូតមក​ដល់រ​សៀ​ស​ថ្ងៃទី​២១ ខែ​មេសា ។ លុះដល់​ថ្ងៃ​ទី ២២​មេសា ឆ្នាំ​២០១៩ ទើប​សមត្ថកិច្ច​ចាប់ខ្លួន​ពួកឧក្រិដ្ឋជន​បាន​៣​នាក់ និង រំដោះ​ជនរងគ្រោះ​បាន​២​នាក ចំណែក​ពួកឧក្រិដ្ឋជន​២​នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន​នៅឡើយ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×