Monday, November 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពី​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ហើយ ក៏​ចាប់រំលោភ​កូន​ខ្លួនឯង ត្រូវ​សមត្ថកិច្ច​ឱ្យ​ឃាត់ខ្លួន​

​ខេត្តសៀមរាប ៖ ឪពុក​តិរច្ឆាន បាន​សារភាព​នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ថា​ពិតជា​បាន ចាប់រំលោភ​កូន​ខ្លួនឯង​បានសម្រេច ហើយ​នៅ​ថ្ងៃទី 26 ខែមេសា​នេះ កម្លាំង​នគរបាល​ជំនាញ នៃ​ស្រុក​ស្វាយ​លើ​កំពុង​រៀបចំ​សំណុំ​រឿងនេះ បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា​ឆ្នាំ​២០១៩​នេះ មន្ដ្រីនគរបាល ស្រុក​ស្វាយ​លើ បាន​រាយការណ៍​មក​ថា បាន​ឃាត់​ជនសង្ស័យ ជា​ឪពុក​បង្កើត ដែល​បាន​ចាប់រំលោភ​កូន​ខ្លួនឯង ដែល​ទើប​មាន​វ័យ​១៣​ឆ្នាំ បានសម្រេច​ម្តង​ហើយ ក្រោយមក​ចង់​ចាប់រំលោភ​ម្តងទៀត​ហើយក៏​បែកការណ៍​ដឹង​ដល់​ម្ដាយ ត្រូវបាន​ជនរងគ្រោះ​ប្រាប់​ម្តាយ​ឲ្យ​ប្តឹងទៅ​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង ហេតុការណ៍​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១៨ និង ៣០ នាទី​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩ នៅ ភូមិ ស្រែ​របង ឃុំ បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

ជនសង្ស័យ ឈ្មោះ ហ៊ា ហុន ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ មុខរបរ​កសិករ​ជា​ឪពុក​បង្កើត​របស់​ជន​រងគ្រោះ ឈ្មោះ អាយុ ១៣ ឆ្នាំ ។

​លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាល ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹងថា កងកម្លាំង​នគរបាល​ស្រុក​បានទទួល​បណ្ដឹង​ពី​ម្តាយ​ជនរងគ្រោះ ករណី​រំលោភ​សេពសន្ថវៈ ទាក់ទង​នឹង​ជនរងគ្រោះ​នៅ​ចំណុច​ផ្ទះ​ក្មេងរងគ្រោះ។​

​លោក​អធិការនគរបាល​បាន​និយាយ​ដោយ​ដកស្រង់ ការរៀបរាប់​ពី​ក្មេងរងគ្រោះ​បានអោយដឹងថា នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ ២០១៩ វេលា​ម៉ោង ១៨​និង​១០​យប់ ឪពុក​បង្កើត​របស់ខ្លួន​ឈ្មោះ ហ៊ា ហុន បាន​ឈ្លោះប្រកែក​ជាមួយ​ម្ដាយ រហូតដល់​យប់ ម្ដាយ​ខ្លួន​បាន​ចេញពីផ្ទះ ដោយ​នាំ​បងស្រី​ទៅជា​មួយ ក្រោយមក​ខ្លួន​បាន​នាំ​ប្អូនស្រី​ភ្លោះ ដើរ​ទៅតាម​ម្ដាយ​ពី​ភូមិ ស្រែ​របង មកដល់ វត្ត​បឹងមាលា ស្ថិត ក្នុងភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ​ហើយ​សម្រាក​នៅ​ទីនោះ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៩ ខែមេសា​ឆ្នាំ​២០១៩ នៅ​វត្ត​បឹងមាលា មានការ​ស្រង់​ព្រះ​ឆ្លង​ឆ្នាំ ខ្លួន​ក៏បាន​នៅ​លេង​នៅ​ទីនោះ​ស្របពេលនោះ​មាន​ក្មេង​ស្លាប់​ផង ក៏​ឃើញ​ឪពុក​ខ្លួន​មក​ចូលរួម​ពិធី​បុណ្យសព នៅ​យប់នោះ គាត់​បានឃើញ​ពួកខ្លួន​រហូតដល់​ម៉ោង​ប្រហែល ៣ និង ៣០ នាទី ទៀបភ្លឺ ឪពុក​បាន​នាំខ្លួន​ទៅផ្ទះ​វិញ ក្រោយមក​ក៏បាន​ចាប់រំលោភ បានសម្រេច​មួយដង​រួច​ក៏​ទៅ ដេក​វិញ ដល់​ទៀបភ្លឺ​ឪពុក​បង្កើត​ខ្លួន​បាន​ដាស់​ខ្លួន​ថា​អញ​យប់មិញ​ដេក​មមើ​ល​ទេ កុំ​ប្រាប់​ម៉ែ ប្រយ័ត្ន​ម៉ែ​ប្ដឹង​ប៉ូលិស​ចាប់​អញ ដាក់គុក ដោយ​ខ្លាច​ឪពុក​ខ្លួន ក៏​មិន​ប្រាប់​អ្នកណា​ទេ រហូតដល់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០១៩ វេលា ម៉ោង ៤ ទៀបភ្លឺ ឪពុក​បានធ្វើ​សកម្មភាព​រំលោភ​ម្ដងទៀត​តែ មិនបាន​សម្រេច ដោយ​ដឹងខ្លួន​មុន បែរជា​និយាយថា មករក​ពិល​ទៅវិញ រួច​គាត់​បាន​ទៅ​ដេក​ទៅវិញ លុះដល់ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០១៩ ព្រោះតែ​ខ្លាច​ពី​សកម្មភាព​ឪពុក​ខ្លួន​ប្រព្រឹត្តិ​អំពើ​ដដែល​ទៀត ក៏បាន​ប្រាប់​ម្ដាយ​ខ្លួន​តែម្ដងទៅ ហើយ​ម្ដាយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ធ្វើការ ឃាត់ខ្លួន ឪពុក​ខ្លួន​សាកសួរ​តែម្ដងទៅ ។

​បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​យកទៅ​ដល់​អធិការ​ដ្ថា​ន​ស្រុក​ហើយ​ធ្វើការ​សាកសួរ​ជនសង្ស័យ​បាន​ឆ្លើយ សារភាពថា បាន​ប្រព្រឹត្ត រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួនឯង​ពិតប្រាកដ​មែន ។​

​បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ នៃ​ស្រុក​ស្វាយ​លើ​កំពុង​រៀបចំ​សំណុំ​រឿងនេះ បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់ ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

×