Thursday, February 9, 2023

ស្រា​បៀរ លី​អូ បានប្រគល់​រង្វាន់​ម៉ូតូ Honda Dream ដល់​អ្នកឈ្នះ ពី​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត ឆ្នាំ 2017

spot_img

​ភ្នំពេញ ៖ ស្រា​បៀរ លី​អូ ទើបតែ​បានប្រគល់​រង្វាន់​ម៉ូតូ Honda Dream 2017 ដល់​អ្នកឈ្នះ​រង្វាន់​ជាច្រើនរូប នៅក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត​របស់ខ្លួន​ក្នុង​ឆ្នាំ 2017 នេះ​។ កម្មវិធី​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី 24 ខែធ្នូ នៅ​ស្ថានីយ៍ទូរទស្សន៍​បាយ័ន បឹង​ស្នោរ ក្នុង​កម្មវិធី កំពូល​អ្នក​ប្រដាល់​ស្រា​បៀរ​លី​អូ​។ អ្នកឈ្នះ​រង្វាន់​ម៉ូតូ Honda Dream 2017 បានមកពី​ទូទាំងប្រទេស​មាន​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​ដោយយោង​តាម​លោក​ហឺ ណូ មកពី​ខេត្តបន្ទាយមានជ័យ អ្នកឈ្នះ​ង្វាន់​ម៉ូតូ​ម៉ាក​ថ្មី​នេះ​បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ស្ទើរតែ មិន​ជឿថា ខ្ញុំ​អាចមាន​សំណាង​ឈ្នះ​នោះទេ ពិតជា​រំភើប​មែនទែន​។ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រុមហ៊ុនស្រា​បៀរ លី​អូ ដែល​បាន​បង្កើត​នូវ​កម្មវិធី​ដ៏​ភ្ញាក់ផ្អើល​នេះ និង​ជូនពរ​ឲ្យ​ក្រុមហ៊ុន មាន​អ​ថិ​ជន​គាំទ្រ​កាន់​ច្រើន និង​ទទួលបាន​ភាពជោគជ័យ​ជានិច្ច​”​។

​លោក ព្រាប សុវណ្ណ តំណាង​ឲ្យ​ក្រុមហ៊ុនស្រា​បៀរ លី​អូ បាន​មានប្រសាសន៍​ក្នុង​កម្មវិធី ប្រគល់​រង្វាន់​ថា​កម្មវិធី​គាស់​ភ្លាម ឈ្នះ​ភ្លែត 2017 នៅមាន​រង្វាន់​ធំ​រថយន្ត Mazda CX5 ម៉ូតូ Honda Dream និង​រង្វាន់​ជាច្រើន​ទៀត​។ កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ លី​អូ បង្កើតឡើង​ដើម្បី​ជា​កិច្ច​តបស្នង​ដល់​អតិថិជន​របស់ខ្លួន​សម្រាប់​ការគាំទ្រ​របស់​ពួកគាត់​។ សូម​ជូនពរ​ឆ្នាំ​ថ្មី សំណាងល្អ​ទាំងអស់គ្នា​។​

​អតិថិជន​ស្រា​បៀរ លី​អូ នៅតែមាន​ឱកាស​ឈ្នះ​ក្នុង​កម្មវិធី គាស់​ភ្លាម ឈ្នះ​ភ្លែត ពី​ស្រា​បៀរ លី​អូ នៅ​ទូទាំងប្រទេស​។ ដោយ​គ្រាន់តែ​លោកអ្នក​គាស់​ក្រវិល​កំប៉ុង និង​គម្រប​ដប​ស្រា​បៀរ លី​អូ រួច​ស្វែង​រកមើល​រង្វាន់ ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ធំ​រថយន្ត Mazda CX5 ស៊េរី​ថ្មី ម៉ូតូ Honda Dream 2017 និង​រង្វាន់​ជាច្រើន​ទៀត​។​
​អ្នកឈ្នះ​បន្ទាប់​អាចជា​រូបអ្នក ។​ស្រា​បៀរ លី​អូ ភាព​រីករាយ​ដែល​អ្នក​ចង់បាន​៕ ដោយ​៖​កូ​ឡាប​

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២