Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡានធំៗ​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ចិន ជួសជុល​ផ្លូវជាតិ​លេខ​៧ ខ្ទាត​ថ្ម​ត្រូវប្រជាពលរដ្ឋ​

​ត្បូងឃ្មុំ​ ៖ ​នៅ​ថ្ងៃទី​២៦​មេសា អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​ផ្សាយ​ព័ត៌មាន​ថា ឡានធំៗ​ដឹក​ថ្ម​របស់​ក្រុមហ៊ុន​ចិន ដែល​យក​ថ្ម​កិន​ក្លាយជា​គ្រួស​មក​យក​ជួសជុល​ផ្លូវជាតិ​លេខ​៧ បាន​បង្ក​ឲ្យ​មានការ​ព្រួយ​បារ​ម្មណ៍​ដល់​ប្រជាពលរដ្ឋ មូលហេតុ​ដាក់​ថ្ម​លើស​ចំណុះ …..! ។​

​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ បាន​បន្ថែមទៀតថា ​នៅ​ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ យើងខ្ញុំ​បានទទួល​បាន​ត័​ត៌មាន​ពី​ពលរដ្ឋ​ម្នាក់​បាន​សរសេរ​បង្ហោះ​ក្នុង Account FB ឈ្មោះ Lok Zeii Mey MaMo ថា ៖ នាង​ខ្ញុំ​សូម​ផ្ដាំ​ទៅខាង​ក្រុមហ៊ុន​ដឹក​ថ្ម​ធំៗ​នៅ​ស្រុក​មេមត់ សូម​ប្រុង​ប្រ​យ​ត្ន័​ផង​បងៗ ដាក់​ល្មមៗ​បាន​ហើយ ហេង​ហើយ​បាន​មួក​កា​ពារ​ខ្ទាត​ត្រូវ​ក្បាល​ម៉ូតូ​បែក​ចុះបើ​កុំ​បាន​មួក​កា​ពារ​ម៉េច​វិញ​។ ជួយ​share ផង​បងប្អូន ។ ចំណែក​ម្ចាស់ Account FB ឈ្មោះ Ah Ty Kong ជា​អ្នករងគ្រោះ​បាន​សរសេ​ថា ៖ បង​បង​ឡាន​ដឹក​ថ្ម​ដឹក​គ្រួស​ធ្វើ​ថ្នល់​អើយ​សូមមេត្តា​ដឹក​កុំ​ខ្ពស់​ពេក​ធ្លាក់​ត្រូវគេ​ត្រូវ​អែង ហើយ​សំណាង​ហើយ​ត្រូវ​ម៉ូតូ​បើ​ត្រូវ​ក្បាល​វិញ​ដឹង​តែ​បែកក្បាល​ខ្តិច​ហើយ ។​

​ព័ត៌មាន​បន្ថែម​ដែល​យើង​ទទួលបាន​ពី​បង​ប្អូ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ទៀតថា ៖ សួរ​ស្តី​បង …. ថ្ងៃនេះ​ប្អូនប្រុស​ខ្ញុំ​ជួប​រឿង​គ្រោះថ្នាក់​មួយ តែ​សំណាង​ដែល​មិន​ប៉ះពាល់ ដល់​អាយុជីវិត​គឺ​ដោយសារ​ឡាន​ដឹក​ថ្ម​ធ្វើ​ផ្លូវ​គាត់​ដាក់​ការ​ពុង​លើ​ទ្រុង ហើយ​ធ្លា​ក់មក​ចំ​លើ​ម៉ូតូ​ប្អូនប្រុស​ខ្ញុំ ដែល​បើក​ពីក្រោយ សំណាង​មាន​មួកសុវត្ថិភាព​… បែកក្បាល​ម៉ូតូ … ចឹ​ង​គ្រាន់តែ​សំនូមព​របង​អោយជួយ​ដោះស្រាយ​រាយការណ៍ ទៅ​ការ​ដ្ធា​ន​អោយ​សា​រេ​ម៉េច​កុំអោយ​ដឹក​បែបនេះ ដើម្បី​កុំអោយ​ប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ ដែល​គាត់​ជិះ​ពីក្រោយ​ឡាន …. អរគុណ​… ។​

​ករណី​ដែល​យើង​ទទួលបាន​នេះ គឺ​យើង​បាន​រាយការណ៍​ជូន​លោក​អភិបាលស្រុក​មេមត់ ដើម្បី​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ៕​ ដោយ​៖​កូ​ឡាប​

 

×