Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធំ​បើក​បត់​ឲ្យ​ខ្វះ​ការប្រុងប្រយ័ត្ន បុក​ជាមួយ​រថយន្ត​ទេសចរណ៍ ស្លាប់​ម្នាក់​របួសធ្ងន់​ស្រាល 2 នាក់​

កណ្តាល ​៖ ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​បាន​លើកឡើងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​បណ្ដាលអោយ​ស្លាប់​នៅ​មន្ទី​ពេទ្យ​(​ព្រូ​)០១​នាក់​ប្រុស រងរបួស​ស្រាល​០២​ប្រុស និង​ខូ​ត​ខាត​រថយន្ត​០៣​គ្រឿង​ធ្ងន់​០១​គ្រឿង​។ ដែល​កើ​ត​ហេតុ​ថ្ងៃ​សៅរ៍ ០៨ ខែចេត្រ​ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៧​ខែមេសា ឆ្នាំ​២០១៩​វេលា​ម៉ោង​០២និង២០​នាទី ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​០៤ មុខ​ភូមិ​ព្រៃ​ក្រឡាញ់​ឃុំ​លំហាច ស្រុក អង្គស្នួល ខេត្តកណ្ដាល គីឡូម៉ែត្រ ២៩-៣០ ។

​នៅ​ក៏បាន​មូលដ្ឋាន​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា សភាព​នៃ​រឿងហេតុ នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាងលើ បង្ក​​ដោយ​រថយន្ត​១​គ្រឿង​ម៉ាក​កាំម៉ាស (​ប្រភេទ​សណ្ដោង​កន្ទុយ​រ៉ឺម៉ក​)​ព​ណ៍ស ពាក់​ផ្លាកលេខ ក៨៩៥៦
​ភ​.​ព 3 អ្នកបើកប​មិន​ស្គាល់ឈ្មោះ (​រត់គេចខ្លួន​បាត់​)​ដែល​បើក​មកពី​ទិស​ខាងលិច បាន​បត់​ឆ្លងផ្លូវ​ត្រឡប់ក្រោយ​ទៅ​ទិស​ខាងលិច​វិញ ស្របពេល​ដែល​បត់​នោះ មាន​រថយន្ត ០១​គ្រឿង​ម៉ាក​ហ៊ីយ៉ាន​ដាយ (​ប្រភេទ​ដឹកទំនិញ )​ពណ៍​ខៀវ ពាក់​ស្លាកលេខ ព្រះ​សីហ​នុ ៣A ២៤៤៨ អ្នកបើកបរ​ឈ្មោះ​អឿន ដា​រិ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទីលំនៅ​ភូមិ​៤ ក្រុម​១៣ សង្កាត់​ស្ទឹងហាវ ខេត្ត​ព្រះ​សីហ​នុ (​ដោយ​រងរបួស​ស្រាល​) អ្នករួមដំណើរ​ ៖ ១.​ឈ្មោះ រ៉ាត់​( ព្រូ​)​ភេទ​ប្រុស អាយុ​២១​ឆ្នាំ ស្នាក់នៅ​ជាមួយ តៃកុង​ឡាន ស្លាប់ ក្រោយ​បញ្ជូន​ដល់ មន្ទីរ​ពេ​ទ្រ​។ ២.​ឈ្មោះ ម៉ែន តឿ ភេទ​ប្រុស អាយុ​២៥ ទីលំនៅ​ភូមិ​៣ សង្កាត់​លេខ​៤​ខេត្ត​ព្រះ​សីហ​នុ រងរបួស​ស្រាល​។ ដែល​បើក​មក ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច (​ភ្នំពេញ​ទៅ​កំពង់សោម )​បណ្ដាលអោយ​បុក​ចំពាក់​កណ្ដាល​រថយន្ត​ឆ្លងផ្លូវ​នោះ តែម្ដង ក្រោយពេល​កើតហេតុ ក៏មាន​រថយន្ត​០១​គ្រឿង​ទៀត ម៉ាក​កូរ៉ូឡា ប្រភេទ​ទេសចរណ៍ ពណ៌​ក្រហម ពាក់​ស្លាកលេខ កណ្ដាល​២A០៧៦៨ បើកបរ​ដោយ​ឈ្មោះ ញ៉ែម ស្រទុំ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ បាន​បើក​មកពី​ទិសខាងកើត​ទៅ​លិច បាន​បុក​ចំក្បាល​រថយន្ត​កាំម៉ាស ដែល​ឈប់​នៅលើ​ទ្រូងផ្លូវ តែម្ដង ។

​នគរបាល​បានធ្វើ​សេ​ក្តី​ស​ន្ឋិ​ដ្ឋា​ន​ថា ករណីនេះ​បណ្តាលមកពី​​អ្នកបើកបរ​រថយន្ត​កាំម៉ាស​បត់​ឆ្លងផ្លូវ​ខ្វះ​ការប្រុងប្រយ័ត្ន ចំណែក​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​។ ចំពោះ​មធ្យោបាយ​កម្លាំង​ជំនាញ​បានន យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ដើម្បី​កសាង​សំណុំ​​រឿង​តាម​និតិ​វិធី​ច្បាប់​?​ ​ដោយ​ ៖ ​កូ​ឡាប​

×