ខេត្តព្រះវិហារ ៖ អាជ្ញាធរមីន បានផ្សាយថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥ រសៀល មានករណីផ្ទុះមីន នៅខាងកើតច្រកអានសេះ ក្នុងភូមិសង្គមថ្មី ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបណ្តាលឲ្យបុរសម្នាក់រងរបួសជើងធ្ងន់ធ្ងរ។
ជនរងគ្រោះ ឈ្មោះ ប៊ូន រ៉ាវី ភេទប្រុស អាយុ ៤៤ឆ្នាំ រងរបួសជើងធ្ងន់ធ្ងរ។ ហេតុការណ៍នេះបានកើតឡើងនៅពេលដែលជនរងគ្រោះកំពុងដើររកបេះផ្លែសំរ៉ង ៕ ដោយ ៖ កូឡាប