ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ២នាក់ ក្នុងនោះមានខ្មែរម្នាក់ហ្នឹងថៃម្នាក់ដែលជួញដូរថ្នាំញៀន ជិត៥គីឡូក្រាម ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមូលដ្ឋានក្រុងប៉ោយប៉ែត បង្ក្រាបបាន នៅវេលាម៉ោង៣រសៀល ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ សេក សាន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិថៃ ស្នាក់នៅ ខេត្តស្រះកែវ និងឈ្មោះ អាត់ សំរេច ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យតែពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថបានវត្ថុតាង គ្រឿងញៀនមេតំហ្វេតាមីនទឹកកកទម្ងន់ ២.០៤១,៧ក្រាម និងគ្រឿងញៀនមេតំហ្វេតាមីនគ្រាប់ទម្ងន់២.៩០៨,៤ក្រាម ៕ ដោយ ៖ កូឡាប