Friday, January 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេង​ទំនើង​២​ក្រុម កើតមាន​ជម្លោះ វាយ​កាប់​ចាក់​គ្នា និង​បើកឡាន​បំ​បុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

​ភ្នំពេញ ៖ ក្មេង​ទំនើង​២​ក្រុម បាន​ឈ្លោះ​គ្នា រហូតដល់ ដោយ​ប្រើ ដែក​បំពង់​ទីបវាយ និង​ដាវ​សា​ម៉ូ​រៃ កាប់​គ្នា​យ៉ាង​សាហាវ ហើយ​ភាគី​ម្ខាង​ទៀត បើករថយន្ត​ដេញ​បុក​បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ នៅ​ចំណុច​មុខ​ឌី​យ៉ា​ម៉​ង ស៊ី​ធី ស្ពានដែក​ចំការ​ដូង បង្ក​ការ​ភ្ញាក់​ផ្អើល យ៉ាងខ្លាំង​កាលពី​វេលា​ម៉ោង​២និង៤០​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃអាទិត្យ ទី​២៨ ខែមេសា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ អ៊ុ តុល ហៅ​លិញ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ ស្លាប់ មុខរបរ សន្ដិសុខ​ឯកជន ទីលំនៅ​ស្នាក់នៅ​ទីតាំង​កើតហេតុ​ខាងលើ និង​ឈ្មោះ អឿន ប៊ុន​ថា​ន់ ហៅ​ចំបើង ភេទ​ប្រុស អាយុ ២៣​ឆ្នាំ របួសធ្ងន់ មុខរបរ​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ ជិះ​រថយន្ដ​ម៉ាក ហាយ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AT-2875 និង រថយន្ដ​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មួយគ្រឿង​ទៀត​មិន​ចាំ​ស្លាក​លេខ គេចខ្លួនបាត់ ទាំងពីរ​គ្រឿង ។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​២:៤០​នាទី​ទៀបភ្លឺ មាន​ជនសង្ស័យ​មួយក្រុម មាន​គ្នា​ប្រហែល ១០​នាក់ ជិះ​រថយន្ដ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-2875 និង​រថយន្ដ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៌​ស មួយគ្រឿង​ទៀត​មិន​ចាំ​ស្លាក​លេខ បាន​មានទំនាស់​ពាក្យសំដី​ជាមួយ​សព​ជនរងគ្រោះ​ឈ្មោះ អ៊ុ តុល ហើយក៏​ប្រតាយប្រតប់​គ្នា​ដោយ​ក្រុម​ជនសង្ស័យ​ប្រើ​ដំបង​ទីប និង​ដាវ ។​
​បន្ទាប់មក​ឈ្មោះ អ៊ុ តុល បាន​ទៅ​ហៅ ជនរងគ្រោះ​ឈ្មោះ អឿន ប៊ុន​ថា​ន់ ត្រូវជា​ប្អូនជីដូនមួយ មកជួយ​វាយ​គ្នា ហើយ​ក្រុម​ជន​ង្ស័​យ ក៏បាន​វាយ​និង​កាប់ មកលើ​ជនរងគ្រោះ​ទាំងពីរ​នាក់ បងប្អូន រួច​ក៏​បើក​រថយន្ដបុក ឈ្មោះ អ៊ុ តុល បណ្តាល​ឲ្យ​ស្លាប់ រួច​ក៏​បើករថយន្ដ​ទៅ​ទិស​ខាងជើង តាមផ្លូវ​២១៧ គេចខ្លួនបាត់​។​

​សមត្ថកិច្ច​ក៏បាន​ចុះមក​ជួយ​អន្ដរាគមន៍ ដោយ​យកឈ្មោះ អឿន ប៊ុន​ថា​ន់ ដែល​រងរបួស​បាក់​ឆ្អឹងកដៃ​ស្ដាំ ដាច់រយះ​ដៃ​ខាងឆ្វេង ២​កន្លែង ក្បាល​ជាច្រើន​កន្លែង ទៅ​សង្គ្រោះ​នៅ​គ្លី​នី​ក​សួរ​គ៌ា ដោយ ដេរ​ចំនួន​៤៥​ថ្នេរ និង​ជនរងគ្រោះ​ឈ្មោះ អ៊ុ តុល បាន ស្លាប់​នៅនឹងកន្លែង​៕​ ដោយ ៖ បញ្ញាស័ក្តិ

×