ភ្នំពេញ ៖ ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៩ បានបញ្ចប់ទៅដោយជោគជ័យ ឆ្លងកាត់ការប្រកួតប្រជែងដ៏ស្វិតស្វាញ រយៈពេលមួយព្រឹកក្រោមក្រសែភ្នែកទស្សនិកជនមិនក្រោម១០០០នាក់ ។
ស្អាតទួតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី 29 ខែមេសាឆ្នាំ 2019 នេះការផ្សាយលើផេកហ្វេសប៊ុកផ្លូវការថា
«សូមអបអរសាទរដល់វិស្វករវ័យក្មេងគ្រប់រូបនៃការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិឆ្នាំ២០១៩!»។
ថ្ងៃទី២៧ ខែមេសា លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនបានចូលរួមទស្សនាការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិឆ្នាំ២០១៩ ដែលរៀបចំដោយទូរទស្សន៍ជាតិកម្ពុជា(TVK) ក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កម្មវិធីនេះ គឺជាកម្មវិធីប្រកួតប្រជែងរ៉ូបូតដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងចំណោមក្រុមនិស្សិតកម្ពុជា ហើយប្រទេសជប៉ុនក៏មានប្រវត្តិរៀបចំកម្មវិធីប្រកួតប្រជែងដែលមានលក្ខណៈស្រដៀងគ្នា នេះផងដែរ ដើម្បីលើកទឹកចិត្តដល់គំនិតច្នៃប្រឌិតថ្មីៗ ជំនាញ និងការងារជាក្រុម។ នៅកម្ពុជា ការប្រកួតប្រជែងរ៉ូបូត ត្រូវបានរៀបចំឡើងជាលើកដំបូងដោយ TVK សហការជាមួយក្រុមការងារស្ម័គ្រចិត្តរបស់អង្គការJICA។ ក្រោយពីក្រុមការងារស្ម័គ្រចិត្តJICA បានបញ្ចប់បេសកកម្មរបស់ខ្លួន TVK ក៏បានបន្តរៀបចំកម្មវិធីនេះ រឹតតែធំជាងមុន ដោយមានការចូលរួមប្រកួតប្រជែងច្រើនជាមុនពីបណ្តានិស្សិត។ យើងខ្ញុំសូមអបអរសាទរដល់និស្សិតទាំងអស់ដែលចូលរួមកម្មវិធីប្រកួតប្រជែងនេះ ជាពិសេសក្រុមជ័យលាភីមកពី NPIC01 សម្រាប់ការខិតខំប្រឹងប្រែងបង្កើតរ៉ូបូតដ៏អស្ចារ្យ និងជាងនេះគឺសូមអបអរសាទរចំពោះTVK ដែលបានរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិសម្រាប់ឆ្នាំ២០១៩ ទៅដោយជោគជ័យ។
ការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិលើកទី៦ ឆ្នាំ២០១៩ មាន ៖ ក្រុមចំនួន៩ មកពីវិទ្យាស្ថាន និងសាកលវិទ្យាល័យ ចំនួន៥ បានធ្វើការប្រកួតប្រជែងគ្នា ក្រោមវិញ្ញាសារ ជិះសេះកាន់ស្លាកបញ្ជា ទៅតាមរូបមន្តនៃការប្រកួត រហូតស្វែងរកជ័យលាភីដូចខាងក្រោម ៖
-ជ័យលាភីលេខ១ បានទៅលើក្រុម NPIC01
-ជ័យលាភីលេខ២ បានទៅលើក្រុម NPIC02
-ជ័យលាភីផ្នែកវិស្វកម្ម បានទៅលើក្រុមPPI01
-ជ័យលាភីផ្នែគំនិត បានទៅលើក្រុម ITC01
-ជ័យលាភីផ្នែករចនា បានទៅលើក្រុម ITC02
-ជ័យលាភីផ្នែកប្រជាប្រិយភាព បានទៅលើក្រុមPPI01
-ជ័យលាភីពានរង្វាន់តូយ៉ូតា បានទៅលើក្រុម RUPP02
សូមបញ្ជាក់ថា ក្រុមNPIC01 ដែលជាជើងឯកនាឆ្នាំនេះនឹងក្លាយជាក្រុមតំណាងកម្ពុជា ទៅចូលរួមក្នុងការប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិ ABU Robocon 2019 នៅទីក្រុងអ៊ូឡាបាតាន ប្រទេសម៉ុងហ្គោលី ៕ ដោយ ៖ កូឡាប