ភ្នំពេញ ៖ ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី 29 មេសានេះថា បានចេញរបាយការណ៍ក្នុងការដុតបំផ្លាញគ្រឿងញៀនក្នុងឆ្នាំ 2017 និង 2018 ដើម្បីឲ្យសាធារណជនបានដឹងដែល គ្រឿងញៀនទាំងនោះមានរាប់រយគីឡូក្រាម ដែលត្រូវបានរឹបអូសពីជនល្មើស។ តើគ្រឿងញៀនរឹបអូសបានយកទៅណា ? សមត្ថកិច្ចរឹបអូសគ្រឿងញៀនបាន ត្រូវបញ្ជូនទៅតុលាការ ធ្វើជាវត្ថុតាងសម្រាប់ដាក់បន្ទុកជនល្មើស២ បន្ទាប់ពីតុលាការ កាត់ក្តីរួច ត្រូវយកទៅដុតបំផ្លាញចោល ។
ការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជាក់ស្តែង ៖ ឆ្នាំ២០១៧ យើងបាន ដុតបំផ្លាញវត្ថុតាងគ្រឿងញៀន 236kg និងកញ្ឆា166kg ចំនួន៥លើក ។ ឆ្នាំ២០១៨ យើងបាន ដុតបំផ្លាញវត្ថុតាងគ្រឿងញៀន 112.15kg កញ្ឆា110.67kg និង
ស្លឹក Khat 3227kg ចំនួន ៤លើក ៕ ដោយ ៖ កូឡាប