(បន្ទាយមានជ័យ) ៖ អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បានឃាត់ខ្លួនយុវជនមួយរូបដែល ជេប្រមាថសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅលើបណ្ដាញសង្គម។
នៅលើបណ្ដាញទំនាក់ទំនងសង្គម យុវជនដែលមានឈ្មោះថា សន្តិសុខ មុខគុជ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ក្រោយជេរប្រមាថសម្ដេចតេជោនៅខាងក្រោមរូបភាពរបស់សម្ដេចថា«អាខ្វាក់»។ យុវជនរូបនោះ រស់នៅអាជ្ញាធរ ភូមិយាង ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ៕ ដោយ ៖ កូឡាប